크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
Ros Sereysothea
Ros Sereysothea
실연자
작곡 및 작사
ម៉ក់ ឈួន
작사가 겸 작곡가

가사

ស្អែកនេះ បងលា
ស្រស់ស្រីពុំងា ចេញទៅស្រុកឆ្ងាយ
ស្អែកនេះ បងលា
ស្រស់ស្រីពុំងា ចេញទៅស្រុកឆ្ងាយ
ប្រកួតយកឈ្នះ យកប្រាក់ជូនម្ដាយ
សូមកែវចរណៃ កែវកុំទឹកភ្នែក
អូនបាន ឃាត់បង
ជាច្រើនរយដង បងនៅប្រកែក
អូនបាន ឃាត់បង
ជាច្រើនរយដង បងនៅប្រកែក
អូនយំបោកខ្លួន បង្ហូរទឹកភ្នែក
មិនឱ្យបងបែក ទៅឆ្ងាយឡើយណា
ទឹកភ្នែក អូនស្រក់
រាប់រយដំណក់ ឱ្យបងខ្លោចផ្សា
ទឹកភ្នែក អូនស្រក់
រាប់រយដំណក់ ឱ្យបងខ្លោចផ្សា
មាសថ្លៃបងអើយ ចិត្តអ្នកកីឡា
សុំទុកស្នេហា ដោយឡែកមួយគ្រា
ចិត្តបង ដូចដែក
ច្របាច់មិនបែក ទៅមុខមិនរា
ចិត្តបង ដូចដែក
ច្របាច់មិនបែក ទៅមុខមិនរា
ទោះអូនយំស្រែក អង្វរយ៉ាងណា
បងស៊ូឃ្លាតឃ្លា គ្មាននឹកអាល័យ
កែវកុំ ទឹកភ្នែក
កែវកុំយំស្រែក ពេលរៀមមានជ័យ
កែវកុំ ទឹកភ្នែក
កែវកុំយំស្រែក ពេលរៀមមានជ័យ
ត្រឡប់ជួបស្នេហ៍ ថ្នាក់ថ្នមរាល់ថ្ងៃ
សូមក្រងនិស្ស័យ ជាគូគាប់អើយ
ចិត្តបង ដូចដែក
ច្របាច់មិនបែក ទៅមុខមិនរា
ចិត្តបង ដូចដែក
ច្របាច់មិនបែក ទៅមុខមិនរា
ទោះអូនយំស្រែក អង្វរយ៉ាងណា
បងស៊ូឃ្លាតឃ្លា គ្មាននឹកអាល័យ
កែវកុំ ទឹកភ្នែក
កែវកុំយំស្រែក ពេលរៀមមានជ័យ
កែវកុំ ទឹកភ្នែក
កែវកុំយំស្រែក ពេលរៀមមានជ័យ
ត្រឡប់ជួបស្នេហ៍ ថ្នាក់ថ្នមរាល់ថ្ងៃ
សូមក្រងនិស្ស័យ ជាគូគាប់អើយ
Written by: ម៉ក់ ឈួន
instagramSharePathic_arrow_out

Loading...