크레딧

실연 아티스트
Ros Sereysothea
Ros Sereysothea
실연자
작곡 및 작사
សុីវ សុន
작사가 겸 작곡가

가사

មើលពពករសាត់ទៅ
ទៅតាមខ្យល់ ផាត់ទៅឆ្ងាយ
វែងអន្លាយឆ្ងាយ ឆ្ងាយទៅ
មេឃងងិតឱ្យខ្ញុំនឹក រែងហ្មងសៅ
នឹកប្រុសពៅដែលឃ្លាតទៅ ទៅសែនឆ្ងាយ
ស្រណោះអ្វីម្ល៉េះ
ទ្រូងស្ទើរប្រេះ ឥឡូវហើយ
ចិត្តកង្វល់ នឹកស្រម័យដល់ប្រុសបង
ធ្លាប់លួងលោម រួមស្នេហា
អូននឹកបងគ្រប់វេលាឥត ស្បើយ
ផ្គរគ្រហឹមសូរគ្រឹមឥ្រឹម លាន់រវើយ
ឮឆ្លងឆ្លើយនាំ ឱ្យចិត្តខ្ញុំខ្លោចផ្សា
ព្រាត់ទាំងចិត្ត ឃ្លាតស្នេហា
ព្រាត់ឱរាព្រាត់វាចា ផ្អែមពីរោះ
ទឹករលកបក់បោកខ្លាំង រណ្ដំចិត្ត
រឹតខ្វាយខ្វល់ ឱវិលវល់ពេញជលសា
មើលបក្សីហើរព្រោងព្រាត ហើរទាំងគូ
ឱវាសនាខ្ញុំអាក្រក់ អ្វីម្ល៉េះទេ
បងអឺយអូននឹក
នឹកបងពេក នឹកឥតល្ហែ
នឹកដល់ស្នេហ៍ ធ្លាប់ផ្ដេកផ្ដិត ជិតឱរា
ស្រណោះធ្លាប់ យើងចរចា
ឆ្លើយរកគ្នាក្រោមមេឃា ភ្លឺថ្លា
អូនសូមផ្ដាំ ផ្តាំតាមខ្យល់
ដល់ជីវាមេត្តា នឹកអាណិតដល់ អូនផង
ជួយទៅប្រាប់ថាខ្ញុំនឹក ពេកកន្លង
នឹកតែបង មួយប៉ុណ្ណោះ
បងអឺយអូននឹក
នឹកបងពេក នឹកឥតល្ហែ
នឹកដល់ស្នេហ៍ ធ្លាប់ផ្ដេកផ្ដិត ជិតឱរា
ស្រណោះធ្លាប់ យើងចរចា
ឆ្លើយរកគ្នាក្រោមមេឃា ភ្លឺថ្លា
អូនសូមផ្ដាំ ផ្តាំតាមខ្យល់
ដល់ជីវាមេត្តានឹក អាណិតដល់អូនផង
ជួយទៅប្រាប់ថាខ្ញុំនឹក ពេកកន្លង
នឹកតែបង មួយប៉ុណ្ណោះ
នឹកតែបង មួយប៉ុណ្ណោះ
Written by: បទភ្លេង បរទេស, សុីវ សុន
instagramSharePathic_arrow_out

Loading...