제공

크레딧

가사

នេះហើយឬ នរកលោកិយ៍
អភ័ព្វអ្វី ឱ្យស្រីជួប
ក្លិនអើយ មិនគួរឃ្លាត
សល់តែជាតិ ជាប់នៅមិនបាត់
ចុកណែនក្នុងប្រមាត់
កម្មអ្វីមកកាត់ ឱ្យព្រាត់ពីប្រាណ
សម្បថជាសាក្សី
គួរអី ប្រែជាបំភ្លេចបាន
ទោះជាសត្វតិរច្ឆាន
គង់យំបោកប្រាណ ព្រោះចិត្តសាវ៉ា
មិនគួរ ចោលសាច់ស្រវាឆ្អឹង
ចោលពេជ្រ ច្រឡឹងប្រឹងឱបទុក្ខា
ចោលខ្នើយ ទៅកើយលើបន្លា
យល់លាមកជាផ្កា អស្ចារ្យហើយសង្សារខ្ញុំ
ខ្មាសណាស់ ខ្លួនជាស្រី
រស់ធ្វើអ្វី នាំតែរងទុក្ខធំ
ភ្លើងស្នេហ៏ ដុតរោលក្ដៅងំ
ធ្ងន់ជាងភ្នំ ឱ្យទ្រាំរស់ម្ដេចបាន
មិនគួរ ចោលសាច់ស្រវាឆ្អឹង
ចោលពេជ្រ ច្រឡឹងប្រឹងឱបទុក្ខា
ចោលខ្នើយ ទៅកើយលើបន្លា
យកលាមកជាផ្កា អស្ចារ្យហើយសង្សារខ្ញុំ
ខ្មាសណាស់ ខ្លួនជាស្រី
រស់ធ្វើអ្វី នាំតែរងទុក្ខធំ
ភ្លើងស្នេហ៏ ដុតរោលក្ដៅងំ
ធ្ងន់ជាងភ្នំ
ឱ្យទ្រាំរស់ម្ដេចបាន
Written by: Voy Ho
instagramSharePathic_arrow_out