크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
작곡 및 작사
Sinn Sisamouth
Sinn Sisamouth
작사가 겸 작곡가

가사

ឱព្រះចន្ទ្រាអឺយ
រះនៅសែនឆ្ងាយម្ល៉េះណា
ខ្ញុំអង្គុយឯកា
គយគន់ចន្ទថ្លាឯអាកាស
រាត្រីកំព្រា បុប្ផារីកដេរដាស
ត្រចះត្រចង់ រីករះរហង់ ក្នុងសួនច្បារ
គួរបេត្តី គួរបេត្តី
ខ្លួនខ្ញុំហាក់បីអណ្ដែតទៅ
នៅជាមូយព្រះចន្ទ្រា
ផុតទុក្ខវេទនា ដែលខ្ញុំគ្រាំគ្រា ជាយូរមកហើយ
ឱដួងព្រះចន្ទ្រា
ទ្រូងខ្ញុំវេទនាឥតស្បើយ
ពេលណាខ្យល់រំភើយ
គ្រាន់បានរហើយក្នុងឱរា
រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា
ទុក្ខាតាមខ្លួនរិតរួមផ្ទួនផ្ទួន ព្រោះស្នេហា
អស់សង្ឃឹម អស់សង្ឃឹម
ដូចភ្លៀងរលឹមជោគជាំដី
ថ្ងៃណាទៅទើបផុតទុក្ខ
ព្រោះបានជួបមុខ ស្រីដែលខ្ញុំទុក ជាគូរជិវិត
ឱ!ដួងព្រះចន្ទ្រា
ទ្រូងខ្ញុំវេទនាឥតស្បើយ
ពេលណាខ្យល់រំភើយ
គ្រាន់បានរហើយក្នុងឱរ៉ា
រាត្រីសែនស្ងាត់ ខ្យល់ផាត់កាត់ជលសា
ទុក្ខាតាមខ្លួនរិតរួមផ្ទួនផ្ទួន ព្រោះស្នេហា
អស់សង្ឃឹម អស់សង្ឃឹម
ដូចភ្លៀងរលឹមជោគជាំដី
ថ្ងៃណាទៅទើបផុតទុក្ខ
ព្រោះបានជួបមុខ ស្រីដែលខ្ញុំទុក ជាគូរជីវិត
Written by: Sinn Sisamouth
instagramSharePathic_arrow_out

Loading...