album cover
កំពូលបុរសទាំង៤
26
전체
កំពូលបុរសទាំង៤은(는) 앨범에 수록된 곡으로 2021년 7월 3일일에 Cambodian Vintage Music Archive에서 발매되었습니다.ថ្ងៃលិចឯនាយសមុទ្រ
album cover
발매일2021년 7월 3일
라벨Cambodian Vintage Music Archive
멜로디에 강한 음악
어쿠스틱 악기 중심
발랑스
춤추기 좋은 음악
에너지
BPM144

뮤직 비디오

뮤직 비디오

크레딧

가사

នែ៎! ព្រលឹង បានតែខឹង ហើយនិងងរ
ង៉ក់ងរ ង៉ក់ងរ ងរង៉ក់
មើលភ្នែក ប៉ិនខាងសម្លក់
មាយា ក្និកក្នក់ឱ្យគេអង្វរ
ថយចេញ!ថយចេញ! ស្អប់ណាស់ប្រុសភរ
ព្រោះចង់ដឹងចិត្ត អាក្រក់ឬល្អ
រូបដូចជាកិន្នរ តើចិត្តសឬខ្មៅ?
ឈប់សិន កុំទាន់ឈ្លោះគ្នា
កុំអាលទៅណា ចាំរៀបការឱ្យហើយសិន
ចំណែកខ្ញុំ ម៉ែក៏គាត់ព្រមដែរ
ឃើញទេ នេះនែ! ប្អូនថ្លៃ
គោរព បងប្រុស បងស្រី
បើប្អូនខុសអ្វី ជេរស្ដីប្អូនផង
ប្ដីប្រពន្ធ ខ្ញុំសមគ្នាទេបង
សមហើយ! សមហើយ! សមល្អម៉ត់ហ្មង
ទាំងគូត្រសង ដើរឱ្យបងមើលរាងមើល
ឈប់សិន! កុំទាន់ទៅណា
បងអើយ! មេត្តាដោះបញ្ហាឱ្យខ្ញុំសិន
មានរឿងអ្វី បានជាភ័យម្ល៉េះអូន?
មុខស្រពោន ស្រងូតភក្រ្តា
បងឯង បានជួបជុំគ្នា
តែខ្ញុំនេះណា តើយ៉ាងណាទៅ?
មិនអីទេអូន បងទាំងបួន ចិត្តមិនខ្មៅ
មិនអីទេអូន បងទាំងបួន ចិត្តមិនខ្មៅ
ពួកគាត់ត្រាយផ្លូវ ជួយចែរចូវឱ្យយើងទេ
ជួយផង! ជួយផង! ជួយផង!
បើគ្មានគូគ្រង អស់សង្ឃឹមហើយខ្ញុំ
កើតមករូបជាស្រី ដូចគេដែរហ៊ឺ!
ប៉ុន្តែវាទាស់គ្មានប្ដី
ហា៎! នេះនែ! ហ្នឹងហើយស្វាមី
កុំយំពិសី អាម៉ាប់មាសបង
បងជូតទឹកភ្នែក ឱ្យណានួនល្អងហា៎!
បងជាបុរស ចង្កេះអង្ក្រង
តែខ្លាំងកន្លង មកតាមបងពិសោធន៍មើល ហា៎!
មែនហើយ! មែនហើយ! មែនហើយ!
មួយគូ មួយគូ ប្ដូរជីវិតលុះអវសាន្ត
កើតមករូបជាស្រី ដូចគេដែរហ៊ឺ!
ប៉ុន្តែវាទាស់គ្មានប្ដី
ហា៎! នេះនែ៎! ហ្នឹងហើយស្វាមី
កុំយំពិសី អាម៉ាប់មាសបង
បងជូតទឹកភ្នែក ឱ្យណានួនល្អងហា៎!
បងជាបុរស ចង្កេះអង្ក្រង
តែខ្លាំងកន្លង មកតាមបង ពិសោធន៍មើលហា៎!
មែនហើយ! មែនហើយ! មែនហើយ!
មួយគូ មួយគូ ប្ដូរជិវិតលុះអវសាន្ត
Written by: Sisamouth Sinn
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...