album cover
ថ្ងៃលិចឯនាយសមុទ្រ
31
전체
ថ្ងៃលិចឯនាយសមុទ្រ은(는) 앨범에 수록된 곡으로 2021년 7월 3일일에 Cambodian Vintage Music Archive에서 발매되었습니다.ថ្ងៃលិចឯនាយសមុទ្រ
album cover
발매일2021년 7월 3일
라벨Cambodian Vintage Music Archive
멜로디에 강한 음악
어쿠스틱 악기 중심
발랑스
춤추기 좋은 음악
에너지
BPM62

크레딧

가사

អាយុខ្លីម្លេះ ឱសម្លាញ់អើយ
ស្ដាយមិនគួរ បង់សង្ខារឡើយ
ឱះឱ! មិត្តអើយ អភ័ព្វ
ជួបជុំគ្នាហើយម្ដេចឡើយមិនគាប់
ហាក់ដូចជាណាត់គ្នាស្លាប់
ឱ្យខ្ញុំចុកចាប់ ខ្លោចផ្សារម្ល៉េះទេ
រលកគ្រាំគ្រាំ យំពេញសមុទ្រ
ឱមិត្តអើយខ្ញុំសែនតក់ស្លុត
អារម្មណ៍ រន្ធត់ អស់ហើយ
សមុទ្រធំធេង មិនទាន់រីងឡើយ
បក្សីនៅច្រៀងឆ្លងឆ្លើយ
ឱះឱមិត្តអើយម្ដេចអស់វាសនា
ស្រឡាញ់អឺគ្នាណាស់
កម្មអ្វីព្រាត់ប្រាស់ ទៅបាន
សូមព្រលឹង មិត្តទាំងពីរប្រាណ
បានសុខសាន្ត នាឋានថ្មីចុះអើយ
មិត្តអើយ មិត្តអើយ
មិត្តអើយ ខ្ញុំស្ដាយអ្នកណាស់
ថ្ងៃលិចឯនាយ សមុទ្រមិត្តទៅហើយ
ឱថ្ងៃអើយ ទីព្រលឹងអ្នក
ឱ្យខ្ញុំ អួលអាក់ ចិន្តា
សូមឱ្យព្រលឹង នៃគូសង្សារ
ជាតិក្រោយ កុំដូច្នេះណា
ស្នេហាជួបគ្នាបានសុខាអើយ
ម្ដេចមានសមុទ្រម្ដេចមានរលក
ឱរលក ម្តេចបោកគ្មានឈប់
ម្ដេចក៏មានយប់ មានថ្ងៃ
ម្តេចសមុទ្រមិនរីង រស់ជាតិនៅប្រៃ
សត្វលោកកើតមកធ្វើអ្វី
បើកើតហើយក្ស័យ ទៅវិញដដែល
Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...