크레딧
실연 아티스트
Sinn Sisamouth
실연자
작곡 및 작사
ពៅ សុីផូ
작사가 겸 작곡가
가사
ភពដែលគ្មានស្នេហ៍ គឺភពឥតមានរស្មី
រស់នៅឥតន័យ គឺរស់នៅបែកពីគ្នា
រស់ឥតសង្ឃឹមនៅក្នុងចិត្ត
ខ្វះក្តីពិតដែលប្រាថ្នា
នៅឯការក្នុងទ្រូងឥតល្ហែរ
ពេលអូនកាត់ចិត្ត ឃ្លាតចេញពីរូបបងទៅ
ឱ្យបងរស់នៅ ក្នុងភពដែលគ្មានក្តីស្នេហ៍
ចិត្តបងនៅតែទន្ទឹងចាំ
ក្តីសង្ឃឹមឥតបែកបែរ
រង់ចាំតែឥតមានរស្មី
ផែនដីរួមតូច តូចចំពោះបង
ព្រោះបងឃ្លាតពិសី
រង់ចាំតែមួយ ចាំលុះរៀមក្ស័យ
គ្មានថ្ងៃដែលអាចបំភ្លេច
ទោះបីជាបងឃ្លាតចាក ពីលោកនេះទៅ
ក៏ចិត្តបងនៅ ចាំស្នេហ៍រូបស្រីជានិច្ច
ជីវិតបងដូចនាវា ព្យុះសង្ឃរាមកពន្លិច
ស៊ូតែធ្មេចភ្នែកក្ស័យម្នាក់ឯង
ផែនដីរួមតូច តូចចំពោះបង
ព្រោះបងឃ្លាតពិសី
រង់ចាំតែមួយ ចាំលុះរៀមក្ស័យ
គ្មានថ្ងៃដែលអាចបំភ្លេច
ទោះបីជាបងឃ្លាតចាក ពីលោកនេះទៅ
ក៏ចិត្តបងនៅ ចាំស្នេហ៍រូបស្រីជានិច្ច
ជីវិតបងដូចនាវា ព្យុះសង្ឃរាមកពន្លិច
ស៊ូតែធ្មេចភ្នែកក្ស័យម្នាក់ឯង
Written by: ពៅ សុីផូ

