Ros Sereysothea의 상위 곡
가사
ទឹកភ្នែកខ្ញុំ ដែលយំសម្រាប់ថ្ងៃនេះ
ព្រោះចិត្តឆាបឆេះ ស្ទើរក្លាយជាផេះទៅហើយ
ឃើញក្ដីស្លាប់ ស្ថិតនៅជិតបង្កើយ
ខ្ញុំលែងញញឹមទៀតហើយ
គឺចម្លើយអូនទុកឱ្យបង
ទោះបីខ្ញុំ ខំកសាងអំពើល្អ
ដោយចិត្តស្មោះសរ ក៏នៅតែខុសបំណង
ផលបានមក ត្រឹមតែសោកសៅហ្មង
ដូចរស់នៅក្នុងចំណង
ខំហែលឆ្លងសមុទ្រកម្មពារ
ទឹកភ្នែកខ្ញុំ ជោកជាំលើភក្ដ្រា
ជាសញ្ញា ថាត្រូវតែកាត់ចិត្តលា
យូរឆ្នាំហើយ ចិត្តគ្រាំគ្រា
បើខ្ញុំលា គឺលាទាំងអស់អាល័យ
ខ្ញុំសច្ចា ថាស្នេហ៍តែបងមួយទេ
បើបងបែកបែរ ក៏ខ្ញុំឈប់ស្នេហ៍ប្រុសថ្មី
មិនចង់ជួប រឿងដដែលអប្រិយ
ដែលចាំតែមកបំភ័យ
ឱ្យចិត្តស្រីអស់ក្ដីសង្ឃឹម
ខ្ញុំសច្ចា ថាស្នេហ៍តែបងមួយទេ
បើបងបែកបែរ ក៏ខ្ញុំឈប់ស្នេហ៍ប្រុសថ្មី
មិនចង់ជួប រឿងដដែលអប្រិយ
ដែលចាំតែមកបំភ្លៃ
ឱ្យចិត្តស្រីអស់ក្ដីសង្ឃឹម
Written by: Peou Sipho