제공

크레딧

실연 아티스트
Ros Sereysothea
Ros Sereysothea
실연자
작곡 및 작사
ពៅ សុីផូ
송라이터

가사

នៅសល់អ្វីទៀតបើស្នេហ៍ព្រាត់ហើយ
គេងអោបតែខ្នើយ អស់ហើយជីវិតដែលមានខ្លឹមសារ
ខ្យល់បក់ផាត់មកតាមមាត់បង្អួច ខ្សឹបប្រាប់ខ្ញុំថា
នៅរស់ដល់ណា បើប្រុសបែកបែរ
សួនច្បារបក្សាក៏លែងឮច្រៀង
ហាក់ដូចខំផ្ទៀង ចាំស្ដាប់សំនៀងទំនួញក្ដីស្នេហ៍
លើមេឃពពកដុំខ្មៅងងឹត បាំងជិតដួងខែ
ទ្រូងខ្ញុំសល់តែទុក្ខសោកអប្រីយ៍
គ្រាថ្នាក់គ្រាថ្នមគ្រាធ្លាប់កម្សាន្ត ឃ្លាតពីប្រាណទៅ
សល់នៅតែក្នុង អនុស្សាវរីយ៍
នឹកឃើញកាលណាឈឺផ្សាក្នុងទ្រូង ស្ទើរប្រេះជាពីរ
នៅគ្រប់ទិសទីចង្អៀតចង្អល់
កន្លែងដែលធ្លាប់រួមរស់នឹងគ្នា
ឥឡូវក្លាយជា ភពមួយដែលគ្មានសុភមង្គល
សម្បថដួងចិត្តដែលមានតម្លៃ រលាយគ្មានសល់
លោកនេះមើលយល់តែក្ដីខកខាន
Written by: ពៅ សុីផូ
instagramSharePathic_arrow_out