Ros Sereysothea의 상위 곡
가사
យប់ស្ងាត់ ចិត្តសែនសៅហ្មង
មិនដឹងសាសង ជាមួយអ្នកណា
នៅលើផ្ទៃមេឃ មានតែចន្ទ្រា
ជាមិត្តក្នុងពេលរាត្រី
ខ្ញុំលូកដៃចាប់មិនបាន
ចង់ឱ្យដួងច័ន្ទ ចុះមកផែនដី
ព្រោះខ្ញុំលួចស្នេហ៍ ច័ន្ទរាល់រាត្រី
តើច័ន្ទបេតីខ្ញុំទេ
ដួងច័ន្ទកំណាន់ ចិត្តអើយ
ម្តេចឡើយ មិនឆ្លើយ ថាស្នេហ៍
អ្នកមានវាសនា កើតជាដួងខែ
សូមបែរមកមើល ខ្ញុំផង
ច័ន្ទចាំងរស្មីភ្លឺថ្លា
ដូចជាបុប្ផា ជម្រុះលំអង
ចិត្តនឹកស្រមៃ បានបីត្រកង
អស់ក្តីសៅហ្មង មួយគ្រា
យប់ស្ងាត់ ចិត្តសែនសៅហ្មង
មិនដឹងសាសង ជាមួយអ្នកណា
នៅលើផ្ទៃមេឃ មានតែចន្ទ្រា
ជាមិត្តក្នុងពេលរាត្រី
ខ្ញុំលូកដៃចាប់មិនបាន
ចង់ឱ្យដួងច័ន្ទ ចុះមកផែនដី
ព្រោះខ្ញុំលួចស្នេហ៍ ច័ន្ទរាល់រាត្រី
តើច័ន្ទបេតីខ្ញុំទេ
ដួងច័ន្ទ កំណាន់ចិត្តអើយ
ម្តេចឡើយ មិនឆ្លើយ ថាស្នេហ៍
អ្នកមានវាសនា កើតជាដួងខែ
សូមបែរមកមើល ខ្ញុំផង
ច័ន្ទចាំងរស្មីភ្លឺថ្លា
ដូចជាបុប្ផា ជម្រុះលំអង
ចិត្តនឹកស្រមៃ បានបីត្រកង
អស់ក្តីសៅហ្មង មួយគ្រា
Written by: Peou Sipho