뮤직 비디오

뮤직 비디오

크레딧

가사

ល្អម្ល៉េះ! លោកអឺយ!
ចំប៉ីសិរីសោភ័ណ
គន់មិនឆ្អន់ មិនឆ្អែតភ្នែកសោះ
ថាមិនដែលឃើញសោះ ស្រីស្រស់ដូចជាពិសី
អូនគឺជាចំប៉ីអឺយ! សិរីសោភ័ណ
នែ៎ថាថយចេញទៅ!
ទេ!
នែ៎ថាថយចេញទៅ!
ទេ!
អូនកុំប្រកាន់
នែ៎ប្រយ័ត្នប្រពន្ធ!
នែ៎ប្រយ័ត្នប្រពន្ធ! បងមកទាន់ឥឡូវ
ខុសហើយណាពៅ អូននិយាយមិនត្រូវ
នែ៎! ការពិតបងនៅកំលោះទេ!
បងគឺជាកំលោះ កំលោះមង្គលបុរី
ជាកំលោះកូនបីអឺយ!
ខុសហើយមាសមេ
បងកំលោះមែនណា
ភរ!
បងកំលោះមែនណា
ភរ!
មិនជឿទេ
បើមិនជឿទេ! បើមិនជឿទេ!
សួរតែគេទៅស្រី
សួរអ្នកណា ណ៎ាថ្លៃ?
សួរអ្នកស្រុកប្រុសស្រី នៅមង្គលបុរី នេះណា!
នែ៎! គេថាជួញជិត
ស្រួលចិត្តជាជាងជួញឆ្ងាយ!
ស្ម័គ្របងទៅឆោមឆាយអឺយ!
យើងស្រុកជិតគ្នា
បងដណ្តឹងអូនទៅ
ព្រម!
បងដណ្តឹងអូនទៅ
ព្រម!
យើងនឹងរៀបការ
យើងនៅស្រុកជិតគ្នា
កុំស្រឡាញ់អ្នកណា ដែលនៅស្រុកឆ្ងាយអី
មែនហើយណាថ្លៃ
ប្រុសមង្គលបុរី ស្រីសិរីសោភ័ណ សមគ្នាណាស់
នែ៎! គេថាជួញជិត
ស្រួលចិត្ត ជាជាងជួញឆ្ងាយ!
ស្ម័គ្របងទៅឆោមឆាយអឺយ!
យើងស្រុកជិតគ្នា
បងដណ្តឹងអូនទៅ
ព្រម!
បងដណ្តឹងអូនទៅ
ព្រម!
យើងនឹងរៀបការ
យើងនៅស្រុកជិតគ្នា កុំស្រឡាញ់អ្នកណា
ដែលនៅស្រុកឆ្ងាយអី
មែនហើយ ណាថ្លៃ
ប្រុសមង្គលបុរី ស្រីសិរីសោភ័ណ
សមគ្នាណាស់
Written by: Voy Ho
instagramSharePathic_arrow_out

Loading...