크레딧
실연 아티스트
Sinn Sisamouth
실연자
작곡 및 작사
ម៉ែរ ប៊ុន
작사가 겸 작곡가
Mer Bun
작사가 겸 작곡가
가사
កើតមកជាតិនេះ លំបាកម្ល៉េះណា
យល់តែសោកា ស្នេហារុះរោយ
ខុសអ្វីរូបខ្ញុំ ព្រេងកម្មប្រចាំកាយ
ទុក្ខគ្មានរសាយ រសាយឡើយណា
ខ្ញុំសូមសច្ចា លើកហត្ថាឡើងផ្សង
ក្រែងបានដូចប៉ង បំណងប្រាថ្នា
ក្រែងមានវាសនា ទេវតាដាក់ទានឱ្យ
គ្រាមុនថ្លោះធ្លោយ
គ្រាក្រោយស្បើយទុក្ខា
ឱ!វាសនាអឺយ!
ម្ដេចមិនអាសូរ ដល់ខ្លួនខ្ញុំ
ដែលនៅ កំព្រាឯកា
ទុក្ខគ្រាំអាត្មា ឱរារីងរៃ
គ្មានពេលណាស្បើយ
សូមអស់ឥន្ទព្រហ្ម
យមរាជ ផងទាំងឡាយ
ជួយនាំរូបកាយ ដែលឆ្ងាយពីរូបខ្ញុំ
ឱ្យចេះមេត្តា ឱរាក្រៀមក្រំ
ឱ្យសាងសុខុម ទ្រនំវាសនា
Written by: Mer Bun, ម៉ែរ ប៊ុន

