크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
작곡 및 작사
វ៉ោយ ហូរ
송라이터

가사

បើក្រឡេកចោលភ្នែក
ហើយស្រែកថាស្រស់ណាស់ ស្រស់ណាស់
ស្រីខ្មាស តែក្លាហានលួចញញឹម
សក់ខ្មៅវែង ប្រះស្មា
ភក្ត្រាស្រស់សម្ផស្សប៉ប្រិម
ញញឹម ឱ្យសង្ឃឹមពេញក្នុងប្រាណ
ស៊ូទ្រាំទ្រាំបិទភ្នែក មិនមើលមិនបាន
ស៊ូស្លាប់ស្លាប់ ចុះព្រោះកល្យាណ
ឱ្យបានឃើញស្រី
ក្រឡេកភ្លាម អឹមអៀម
ស្ងាត់ស្ងៀម ស្ងៀមមិនព្រមស្រដី
ឯស្រី នាងញញឹមឱ្យស្លាប់ចិត្ត
បើក្រឡេកចោលភ្នែក
ហើយស្រែកថាស្រស់ណាស់ ស្រស់ណាស់
ស្រីខ្មាស តែក្លាហានលួចញញឹម
សក់ខ្មៅវែង ប្រះស្មា
ភក្ត្រាស្រស់សម្ផស្សប៉ប្រិម
ញញឹម ឱ្យសង្ឃឹមពេញក្នុងប្រាណ
ស៊ូទ្រាំទ្រាំបិទភ្នែក មិនមើលមិនបាន
ស៊ូស្លាប់ស្លាប់ ចុះព្រោះកល្យាណ
ឱ្យបានឃើញស្រី
ក្រឡេកភ្លាម អឹមអៀម
ស្ងាត់ស្ងៀម ស្ងៀមមិនព្រមស្រដី
ឯស្រី នាងញញឹមឱ្យស្លាប់ចិត្ត
Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out