Sinn Sisamouth의 상위 곡
크레딧
가사
ស្រលាញ់ បងហើយម្ដេចឡើយ មិនស្មោះ
អូនអាងសម្ផស្សកើតចិត្តអប្រិយ
ប្រែជាក្បត់ ភ្លេចសម្បថ ក្រឡាស់សម្ដី
បើកចិត្តឱ្យប្រុសថ្មី ចោលប្ដីឥតក្ដីស្រណោះ
បានកូន ពីរហើយនៅណាយមានថ្មី
គ្មានចិត្តប្រណី រក្សាកេរ្តិ៍ឈ្មោះ
សាងបាបកម្ម ក្នុងភក់ជ្រាំពុំដឹងខ្លួនសោះ
ដើរទៅលើផ្លូវខុស ពីប្រុសមួយទៅប្រុសមួយ
សែនឈឺចុកចាប់ ចិត្តរាល់ខែថ្ងៃ
កម្មលោកិយ ផ្ដន្ទា ជួបបុប្ផារលួយ
លាហើយ ស្រីសាវា
នាំទុក្ខព្រួយ រញ្ជួយ ឱរា
ទៅចុះស្រីចិត្ត មិនស្មោះក្លែងក្លាយ
ឱ្យបានសុខកាយ នឹងភពស្នេហា
កុំសង្ឃឹម វិលមកវិញណា កែវជីវា
បងស៊ូរង ទុក្ខា
ស្នេហាក្លែងក្លាយមិនស្មោះ
សែនឈឺចុកចាប់ ចិត្តរាល់ខែថ្ងៃ
កម្មលោកិយ ផ្ដន្ទា ជួបបុប្ផារលួយ
លាហើយ ស្រីសាវា
នាំទុក្ខព្រួយ រញ្ជួយ ឱរា
ទៅចុះស្រីចិត្ត មិនស្មោះក្លែងក្លាយ
ឱ្យបានសុខកាយ នឹងភពស្នេហា
កុំសង្ឃឹម វិលមកវិញណា កែវជីវា
បងស៊ូរង ទុក្ខា
ស្នេហាក្លែងក្លាយ មិនស្មោះ
Written by: Sisamouth Sinn