크레딧
가사
ជាតិនេះរងទុក្ខ រងទុក្ខវេទនា
ជួបកម្មពៀរ ផ្ដន្ទាគ្មានត្រាប្រណី
មិនអាចទ្រាំបានទៀតឡើយ
រាល់ថ្ងៃកៀកកើយតែក្ដីអស់សង្ឃឹម
ជីវិតក្រំគ្រាក្រំគ្រាជាយូរហើយ
ទុក្ខឥតស្បើយ គ្មានស្គាល់ទេក្ដីញញឹម
ទោះសើច សើចទាំងបង្ខំ
ក្នុងទ្រូងក្រៀមក្រំ រណ្ដំញាប់ញ័រចិន្ដា
ចុកចាប់ រសាប់រសល់ពេកពន់
ជួបទុក្ខធ្ងន់ រែកពុនទម្ងន់វាសនា
កើតមកស្គាល់តែខ្លោចផ្សា
វាលវដ្តសង្សារ ប្រឹងស្រវារស់ជាថ្មី
កើតជាតិ ណា!ណា! សូមចារជៀសឱ្យផុត
ចិត្តស្រយុត ក្នុងថ្នាលជីវិតលោកកីយ៏
ស៊ូច្បាំង ឱ្យឈ្នះដួងចៃ
វិបត្តិចង្រៃ កុំជួបនៅក្នុងជាតិនេះ
ចុកចាប់ រសាប់រសល់ពេកពន់
ជួបទុក្ខធ្ងន់ រែកពុនទម្ងន់វាសនា
កើតមកស្គាល់តែខ្លោចផ្សា
វាលវដ្តសង្សារ ប្រឹងស្រវារស់ជាថ្មី
កើតជាតិ ណា!ណា! សូមចារជៀសឱ្យផុត
ចិត្តស្រយុត ក្នុងថ្នាលជីវិតលោកកីយ៏
ស៊ូច្បាំង ឱ្យឈ្នះដួងចៃ
វិបត្តិចង្រៃ កុំជួបនៅក្នុងជាតិនេះ
Written by: ញឹកសារិន ម៉ក់ឈួន

