Sinn Sisamouth의 상위 곡
크레딧
가사
ចាបមាសស្រែកយំ ទំលើបង្គង
ក្នុងទ្រុងនួនល្អង ចងក្បែរបង្អួច
ទទះស្លាបហើរតែហើរមិនរួច
ដួងចិត្ត លាក់លួចកួចស្នេហ៍ម្ចាស់ស្រី
វាចារចាបមាស បើម្ចាស់ក្រមុំ
ចាបមាសស្រែកសុំ យំទារចំណី
លាជលាយទឹកឃ្មុំ មុំដាក់ភាជថ្មី
បញ្ចុកផ្ទាល់ដៃ ឱ្យចាបស្លាប់ចិត្ត
ទឹកឃ្មុំផ្អែមឆ្ងាញ់ ចាញ់សម្ផស្សស្ងួន
ចាបចង់បានខ្លួន ស្ងួនមករួមអឺរឹត
ចាបយំអង្វរសុំក្ដីអាណិត
ហ៊ានប្ដូរជីវិត ត្បិតចិត្តប្រាថ្នា
បើចាបអភ័ព្វ ស្លាប់ក្នុងទ្រូងស្រី
សូមចាបភក្ដី នៅក្នុងហត្ថា
បើចាបនៅរស់ព្រោះចិត្ត មេត្តា
ចាបមាន វាសនារស់ក្បែរទ្រូងអូន
ទឹកឃ្មុំផ្អែមឆ្ងាញ់ ចាញ់សម្ផស្សស្ងួន
ចាបចង់បានខ្លួន ស្ងួនមករួមអឺរិត
ចាបយំអង្វរសុំក្ដីអាណិត
ហ៊ានប្ដូរជីវិត ត្បិតចិត្តប្រាថ្នា
បើចាបអភ័ព្វ ស្លាប់ក្នុងទ្រូងស្រី
សូមចាបភក្ដី នៅក្នុងហត្ថា
បើចាបនៅរស់ព្រោះចិត្ត មេត្តា
ចាបមាន វាសនារស់ក្បែរទ្រូងអូន
Written by: Sinn Sisamouth