Sinn Sisamouth의 상위 곡
크레딧
가사
បងជិះសេះស ស្រីល្អទូលត្រៃ
ហង្សសាក់ប៉ាក់ស្បៃ ស្រីដេរឱ្យបង
នាគជិះសេះស ដង្ហែត្រសង
ជើងនាគពាក់កង ហែរបងទៅបួស
ក្បាលអូនទូលត្រៃ ដៃអូនកាន់ផ្កា
បង្កប់អក្ខរា អូនចារឆ្លាក់ឈ្មោះ
បទភ្លេងពិណពាទ្យ ប្រគំស្រណោះ
នាគអើយទៅបួស មានកិន្នរចាំ
សូរសៀងញត់នាគ ផ្ញើរពាក្យស្រណោះ
ពាក្យក្រោយបង្អស់ ទុកជាបណ្ដាំ
លាអូនសាងភ្នួស បួសរំដោះកម្ម
សឹកមុនចូលឆ្នាំ មកដណ្ដឹងស្រី
ចង្ហាន់គ្រប់មុខ គ្របទុកបង្ការ
បារីម្លូស្លា ផ្កាកាច់ថ្មីថ្មី
ស្ករតែមានគ្រប់ ឆាន់យប់ឆាន់ថ្ងៃ
ផ្គាប់ផ្គន់អ្នកថ្លៃ កុំបំភ្លេចអូន
សូរសៀងញត់នាគ ផ្ញើរពាក្យស្រណោះ
ពាក្យក្រោយបង្អស់ ទុកជាបណ្ដាំ
លាអូនសាងភ្នួស បួសរំដោះកម្ម
សឹកមុនចូលឆ្នាំ មកដណ្ដឹងស្រី
ចង្ហាន់គ្រប់មុខ គ្របទុកបង្ការ
បារីម្លូស្លា ផ្កាកាច់ថ្មីថ្មី
ស្ករតែមានគ្រប់ ឆាន់យប់ឆាន់ថ្ងៃ
ផ្គាប់ផ្គន់អ្នកថ្លៃ កុំបំភ្លេចអូន
Written by: Sinn Sisamouth