Sinn Sisamouth의 상위 곡
가사
ថ្នក់ទឹកផ្កាលឿងនឹករឿងស្រុកស្រែ
ត្រពាំងស្រងែ ពេលខែស្រូវទុំ
ឈូករ័ត្នស្បៃរឿងរីករោយក្រពុំ
ផ្កាស្រស់លឿងទុំ ក្នុងសួនវាសនា
ស្រណោះស្រុកស្រែចុងខែកត្តិក
ធ្លាក់ខ្យល់រអឹក នឹករឿងខ្លោចផ្សា
លួចស្រលាញ់ស្រីលាក់ក្នុងឱរា
សូមលោកមេបា មេត្តាប្រណី
សំឡេងតាវៅពេលអស្ដង្គត
សូរ្យសែងរលត់ បាំងបាត់រស្មី
បងរស់កំព្រាជាមួយអឺយរាត្រី
ជំនោរនិរតីប្រណីខ្ញុំផង
រាត្រីរនោចសល់តែតារា
គយគន់វេហា ចិន្ដាមួហ្មង
កេសរពេញវ័យមានម្ចាស់គ្រប់គ្រង
រៀមមានអឺបំណង សូមចងវាសនា
សំឡេងតាវៅពេលអស្ដង្គត
សូរ្យសែងរលត់ បាំងបាត់រស្មី
បងរស់កំព្រាជាមួយអឺយរាត្រី
ជំនោរនិរតីប្រណីខ្ញុំផង
រាត្រីរនោចសល់តែតារា
គយគន់វេហា ចិន្ដាមួហ្មង
កេសរពេញវ័យមានម្ចាស់គ្រប់គ្រង
រៀមមានអឺបំណង សូមចងវាសនា
Written by: Sinn Sisamouth