Sinn Sisamouth의 상위 곡
가사
សុរិយាប្រឹងរះ ចែងជះឱភាស
ដូចចង្អេរមាស ផុសចាកជើងមេឃ
រស្មីលើទឹក ចាំងចែង ផ្លេកផ្លេក
ដួងចិត្តសែនត្រេក នឹងធម្មជាតិឯង
បក្សីបក្សា ច្រៀងលាទ្រនំ
ខ្លះបែកហ្វូងធំ គេចលួចប្រឡែង
ខ្លះរកចំណី តាមមុខតំណែង
នេះជាកន្លែង មុខខ្ទមកវី
ឥឡូវខ្ទមអើយ ម្ដេចឡើយទំនេរ
ដើមដូងទន់ទេរ នៅក្បែរស្រះស្រី
អូនអង្គុយស្ដាប់ បងដេញចាប៉ី
ច្រៀងរឿងភក្ដី អូនហើយនិងបង
សួនច្បារក្បែរខ្ទម រញមសន្លឹក
ស្រះស្រីត្រីនឹក ហិចហែលត្រសង
បំណុលស្នេហា គ្មានបានសំណង
បានតែបែរខ្នង ចំអកដួងចិត្ត ហ៊ឺ!ហ៊ឺ!ហ៊ឺ
ឥឡូវខ្ទមអើយ ម្ដេចឡើយទំនេរ
ដើមដូងទន់ទេរ នៅក្បែរស្រះស្រី
អូនអង្គុយស្ដាប់ បងដេញចាប៉ី
ច្រៀងរឿងភក្ដី អូនហើយនិងបង
សួនច្បារក្បែរខ្ទម រញមសន្លឹក
ស្រះស្រីត្រីនឹក ហិចហែលត្រសង
បំណុលស្នេហា គ្មានបានសំណង
បានតែបែរខ្នង ចំអកដួងចិត្ត ហ៊ឺ!ហ៊ឺ!ហ៊ឺ
Written by: Sinn Sisamouth