Sinn Sisamouth의 상위 곡
크레딧
가사
ទឹកដីកោះកុង ដងទង់អៅវ៉ៅ
សមុទ្រក្នុងក្រៅ វាលអាវយាយសែន
ខ្ញុំអ្នកនេសាទ ជីវិតបត់បែន
រស់នៅផ្ញើប្រាណ លើផ្ទៃជលសា
រសៀលគងភ្នំ ទូករៀបចេញហើយ
ទ្រូងបងពុំស្បើយ ព្រោះនឹកពុំងា
បងស្រលាញ់ណាស់ ប្ដូរស្លាប់នឹងគ្នា
ឥឡូវពុំងា រៀបការគូថ្មី
ស្រណោះផាហ៊ុម មុំចងដៃបង
ទុកជាចំណង ស្នេហាភក្ដី
ក្លិនមិនទាន់បាត់ បាត់តែរូបស្រី
ឱ្យបងស្រមៃ រាល់ថ្ងៃទន្ទេញ
សមុទ្រសែនធំ មើលពុំឃើញត្រើយ
តែមិនស្មើឡើយ នឹងចិត្តស្រលាញ់
នឹកឡើងកាលណា ឱរាសែនក្នាញ់
មិនគួរបើចាញ់ ស្រីផិតស្រីក្បត់
ស្រណោះផាហ៊ុម មុំចងដៃបង
ទុកជាចំណង ស្នេហាភក្ដី
ក្លិនមិនទាន់បាត់ បាត់តែរូបស្រី
ឱ្យបងស្រមៃ រាល់ថ្ងៃទន្ទេញ
សមុទ្រសែនធំ មើលពុំឃើញត្រើយ
តែមិនស្មើឡើយ នឹងចិត្តស្រលាញ់
នឹកឡើងកាលណា ឱរាសែនក្នាញ់
មិនគួរបើចាញ់ ស្រីផិតស្រីក្បត់
Written by: Sinn Sisamouth