Sinn Sisamouth의 상위 곡
가사
ធ្មេញឈើថ្ករបី ស្រីចងចង្ក្រង់
ឆ្លាក់ក្បាច់ខ្វៀនខ្វង់ រំយោលផ្កាក្ទម្ព
ពេលណាអូនគោះ ពីរោះរងំ
ដូចរៃលួចយំ ក្នុងខែវស្សា
ម្រាមដៃតូចតន់ ស្រួចទន់ស្រស់ខ្ចី
អូនចងគោមថ្មី រូបហង្សពាំផ្កា
អូនប៉ាក់ជាប់ជាយ កម្រងបុប្ផា
បងឃើញកាលណា ជក់ជាប់អារម្មណ៍
បងចង់បានហូល ទុកគ្រាន់ដណ្ដប់
គ្របប្រាណឱ្យស្កប់ ជួសស្នេហ៍ឧត្ដម
ហូលអូនមានភ័ព្វ ស្គាល់សព្វសាច់មុំ
បងអង្វរសូម ហូលស្នាដៃស្រី
ហូលពណ៌បៃតង ចងគោមក្រឡា
រូបហង្សពាំផ្កា អួតភ្នែកកវី
កាត់ទងបេះដូង ចងស្ពានមេត្រី
ចាំបងចូលស្ដី ប៉ាក់ឈ្មោះបងផង
បងចង់បានហូល ទុកគ្រាន់ដណ្ដប់
គ្របប្រាណឱ្យស្កប់ ជួសស្នេហ៍ឧត្ដម
ហូលអូនមានភ័ព្វ ស្គាល់សព្វសាច់មុំ
បងអង្វរសូម ហូលស្នាដៃស្រី
ហូលពណ៌បៃតង ចងគោមក្រឡា
រូបហង្សពាំផ្កា អួតភ្នែកកវី
កាត់ទងបេះដូង ចងស្ពានមេត្រី
ចាំបងចូលស្ដី ប៉ាក់ឈ្មោះបងផង
Written by: Sinn Sisamouth