album cover
ប្រពន្ធល្អតែងចាញ់ប្តី
전체
ប្រពន្ធល្អតែងចាញ់ប្តី은(는) 앨범에 수록된 곡으로 2021년 10월 27일일에 The CVMA, Inc.에서 발매되었습니다.ព្រោះតែអូន & ស្អប់នឹងស្រឡាញ់ (2024 Remaster)
album cover
Melodicness
Acousticness
발랑스
Danceability
Energy
BPM119

가사

អឺយ!... គ្រាន់តែបានអានអក្ខរា អូនអើយ! អូន ដែលស្រីចារផ្ញើបង
រៀមសែនស្រយង់ ស្រយុតក្នុងឱរាអឺ! អឺ! អឺយ!...
អឺយ!... អក្ខរាអូនសាសព្ទអឺ! អូនអើយ! អូន រៀបរាប់ប្រាប់រៀមថា
អូនសូមរៀបការ សង្សារថ្មីហើយអឺ! អឺ! អឺយ!...
អឺយ!... ចិត្តស្រីអ្វីដល់ម្ល៉ឹងអឺ! អូនអើយ! អូន តែរៀមមិនខឹងឡើយ
រៀមគ្មានចម្លើយ ឆ្លើយតបស្រីវិញទេអឺយ!...
អឺយ!... ស្រីអាងរូបល្អឆើតអឺយ! អូនអើយ! អូន ភ្លើតភ្លើនតាមចិត្តរេ
ម្ដងស្ម័គ្រម្ដងទេ ទោះស្នេហ៍ក៏មិនស្និទ្ធអឺ! អឺ! អឺយ!...
អឺយ!... សូមអូនរៀបការចុះអឺយ! អូនអើយ! អូន ស្រីស្រស់កុំខ្លាចចិត្ត
បើសិនវរមិត្រ អូនគិតថាប្រពៃអឺ! អឺ! អឺយ!...
អឺយ!... រូបបងអាក្រក់ណាស់អឺ! អូនអើយ! អូន មិនសមប៉ះនឹងស្រី
រស់ក្នុងលោកិយ ទាំងក្ដីត្រដរអឺ! អឺ! អឺយ!...
អឺយ!... ពាក្យចាស់លោកពោលថា អូនអើយ! អូន ធម្មតាប្រពន្ធល្អ
ទោះដូចកិន្នរ ក៏នៅតែចាញ់ប្ដីអឺ! អឺ! អឺយ!...
Written by: Kim Sam Ell, Mer Bun, Nhem Phon, Sinn Sisamouth, Siv Son, Som Sophon, Tep Sokhom, Voy Ho
instagramSharePathic_arrow_out

Loading...