Sinn Sisamouth의 상위 곡
크레딧
실연 아티스트
Sinn Sisamouth
실연자
Ros Sereysothea
실연자
작곡 및 작사
គឹម សំអែល
송라이터
가사
ស្រីតូចច្រឡឹង អុំទូកកាត់បឹង ខំប្រឹងគាស់កាយ
ស្រីតូចច្រឡឹង អុំទូកកាត់បឹង ខំប្រឹងគាស់កាយ
សែនអាណិត ត្បិតឃើញមេម៉ាយ
អាណិតឆោមឆាយ ក្លាយកើតជាស្នេហ៍
អូនអ្ហើយអូន ដឹងខ្លួនឬទេ
អាងខ្លួនកំលោះ អាងមានសម្រស់ ផ្ដោះផ្ដងឱ្យគេ
អាងខ្លួនកំលោះ អាងមានសម្រស់ ផ្ដោះផ្ដងឱ្យគេ
ខ្វះអ្វីស្រីនៅទំនេរ ក្មេងចាស់សៅកែ គេល្អជាងខ្ញុំ
បងអ្ហើយបង កុំប៉ងស្ម័គ្រខ្ញុំ
មេម៉ាយ ថ្មីៗ សាច់នៅស្រស់ខ្ចី ដូចស្រីក្រមុំ
មេម៉ាយ ថ្មីៗ សាច់នៅស្រស់ខ្ចី ដូចស្រីក្រមុំ
ធាត់មិនធាត់ ហើយស្គមមិនស្គម
ល្អហើយសែនសម ល្មមឱ្យស្នេហា
មាសបងអ្ហើយ អូនឆ្លើយយ៉ាងណា
ស្រលាញ់រូបខ្ញុំ ក្រែងពួកក្រមុំ គេយំតវ៉ា
ស្រលាញ់រូបខ្ញុំ ក្រែងពួកក្រមុំ គេយំតវ៉ា
ស្រីមេម៉ាយ ឆើតឆាយត្រង់ណា
គួរពិចារណា មុននិងហ៎ាស្ដី
ប្រុសបងអ្ហើយ គិតហើយសឹមស្ដី
កំលោះមេម៉ាយ មិនបាច់ដោះស្រាយ ឱ្យវែងធ្វើអ្វី
កំលោះមេម៉ាយ មិនបាច់ដោះស្រាយ ឱ្យវែងធ្វើអ្វី
កកក៏បាយមេម៉ាយក៏ស្រី
កន្ទុយបារីស្រីអ្ហើយក៏ថ្នាំ
ពិតដូចស្តី កន្ទុយបារីក៏ថ្នាំ

Written by: គឹម សំអែល