Sinn Sisamouth의 상위 곡
크레딧
가사
ខ្យល់រងាខែវិច្ឆិកាអើយ
ចន្ទរះហើយ ហើយរះពេញបូណ៌មី
ចន្ទបើកភ្នែកក្រឡេក ព្រមប្រណី
ចោលរស្មីចាំងចិត្តខ្ញុំ
ទឹករលកឈប់សោកបោកខ្លួនទៅ
រាត្រីជ្រៅកុំនៅស្ងាត់ជ្រងំ
ក្បូនឫស្សីផែថ្មីជីវិតខ្ញុំ
សូមជួយចាំចិត្តស្នេហា
ព្រះសូរ្យយាងទៅ ខ្ញុំហៅព្រះចន្ទ
ព្រះចន្ទ ស្រាបតែមេត្តា
ខ្ញុំសូម ផ្ញើចិត្ត ជីវិត វាសនា
ចន្ទថ្លាកុំប្រែរស្មី
ខ្ញុំសង្ឃឹមចុងក្រោយបង្អស់ហើយ
សូមកៀកកើយឆ្លងត្រើយជីវិតថ្មី
សូមព្រះចន្ទកុំទាន់ដាច់អាល័យ
ចោលលោកិយ នៃស្នេហ៍ខ្ញុំ
ព្រះសូរ្យយាងទៅខ្ញុំហៅព្រះចន្ទ
ព្រះចន្ទ ស្រាបតែមេត្តា
ខ្ញុំសូម ផ្ញើចិត្ត ជីវិត វាសនា
ចន្ទថ្លាកុំប្រែរស្មី
ខ្ញុំសង្ឃឹមចុងក្រោយបង្អស់ហើយ
សូមកៀកកើយឆ្លងត្រើយជីវិត ថ្មី
សូមព្រះចន្ទកុំទាន់ដាច់អាល័យ
ចោលលោកិយ នៃស្នេហ៍ខ្ញុំ
Written by: វ៉ោយ ហូរ