제공

크레딧

가사

អាទិត្យយាង ទៅកាន់ភពថ្មី
ចន្ទរស្មី ចាំងមូលក្រឡង់
លើរុក្ខជាតិ ដែលឈររហង់
រំអោចក្នុង អន្លង់រាត្រី
ទ្វីបពពក រសាត់មកបាំង
ចន្ទចែងចាំង ឱ្យអាប់រស្មី
ចន្ទក៏បាត់ ក្នុងពេលដ៏ខ្លី
ខ្ញុំអាល័យ ព្រះចន្ទអ្វីម្លេះណា៎
ដួងចន្ទដួងចិត្តខ្ញុំអើយ
តើថ្ងៃណាឡើយ អ្នកនឹងមេត្តា
ដល់រូបខ្ញុំ ដែលគ្រាំខ្លោចផ្សារ
ចាំប្រថ្នាស្នហា តែមួយប៉ុណ្ណោះ
ចន្ទកុំស្មាន ថាខ្ញុំមានគូ
ព្រះសូរ្យយាងយូរ បង់ក្តីស្រណោះ
ពីខ្ញុំហើយ គេគ្មាននឹកសោះ
ចន្ទមិនស្មោះ ឱ្យខ្ញុំអស់សង្ឃឹម
Written by: Peou Sipho
instagramSharePathic_arrow_out