크레딧
실연 아티스트
Sinn Sisamouth
실연자
작곡 및 작사
Rotanak Oum
작사가 겸 작곡가
가사
ធូបបីសរសៃ បងហើយនឹងថ្លៃ
ធ្លាប់លើកដៃ ស្បថជាមួយគ្នា
បងមិនភ្លេចទេ មាសមេកុំសោកា
កុំសង្ស័យណា ដួងចិន្តាបងស្មោះនឹងអូន
ស្មោះលុះសូន្យសង្ខារណាស្រី
ជឿសម្តីបងចុះព្រលឹង
កែវអើយ! ឈប់ព្រួយទៅ
រៀមយល់ជម្រៅ
ចិត្តពាលពៅស្មោះនឹងបងហើយ
នឹកគ្រាធ្លាប់ថ្នម
បីបមលោមកៀកកើយ
ស្តាយមិនគួរឡើយ
មិនបានរស់នៅជាមួយគ្នា
ក្នុងឱរាបងខ្វល់ខ្វាយណាស់
បងនឹកណាស់! នឹកណាស់!ណាអូន
ស្រស់អឺយ! សែនស្រស់
បងសែនស្រណោះ
គ្រាដែលយើងធ្លាប់ដើរសាសង
ពេលអូនមកជួប រៀមផ្តាំពៅរាល់ដង
ថាកុំសៅហ្មង ណានួនល្អង
កុំព្រួយចិត្តថ្វី
បងស៊ូក្ស័យលើដៃអូនហើយ
កុំព្រួយឡើយថាបងភ្លេចអូន
ស្រស់អឺយ! សែនស្រស់
បងសែនស្រណោះ
គ្រាដែលយើងធ្លាប់ដើរសាសង
ពេលអូនមកជួប រៀមផ្តាំពៅរាល់ដង
ថាកុំសៅហ្មង ណានួនល្អង
កុំព្រួយចិត្តថ្វី
បងស៊ូក្ស័យលើដៃអូនហើយ
កុំព្រួយឡើយថាបងភ្លេចអូន
Written by: Rotanak Oum

