크레딧
실연 아티스트
Sinn Sisamouth
실연자
작곡 및 작사
Rotanak Oum
작사가 겸 작곡가
가사
សូមជម្រាប សូមជម្រាប
អស់លោកអ្នកដែលធ្វើដំណើរតាមយន្តហោះ
ខ្មែរអាកាសចរ ពីភ្នំពេញទៅបាត់ដំបង
សូមអញ្ជើញឡើងយន្តហោះ
សូមជម្រាប សូមជម្រាប
អស់លោកអ្នកដែលធ្វើដំណើរតាមយន្តហោះ
ខ្មែរអាកាសចរ ពីភ្នំពេញទៅបាត់ដំបង
សូមអញ្ជើញឡើងយន្តហោះ
សូមអរគុណ
ពេលអូននាំភ្ញៀវចូលក្នុងយន្តហោះ
អូនងាកមកញញឹមយ៉ាងស្រស់
ឱ្យបងអាឡោះអាល័យ
អូនលើកដៃលា យន្តហោះបិទទ្វារ បងខានឃើញស្រី
យន្តហោះស្រែករោទ៍ខ្ទរដី ហើយនាំស្រីឡើងលើវេហា
បងឈរមើលអូនផុតកន្ទុយភ្នែក
បងនៅដីអូននៅលើមេឃ
យើងបែកពីគ្នា ហើយស្នេហ៍
បងគិតអូនណាស់ បងខំបន់ព្រះឱ្យ លោកជួយថែ
កែវកល្យាណបានជួបតែ
នឹងក្តីសុខ ផុតភ័យ
គិតទៅ ក្នុងមួយថ្ងៃបីដង
អូនបានបែកពីបង
ឱ្យបងព្រួយបីដងដែរ
បងព្រួយខ្លាច អូនឈឺលើមេឃ ណាស្នេហ៍
គ្មានអ្នកណា រក្សាថែ
ថ្នមមាសមេដូច ជារៀុមរ៉ា
ពេលឃើញយន្តហោះ ចុះមកម្តងម្តង
រៀមស្ទុះរកតែកែវនួនល្អង
ភ័យផងអរផងកែវអើយ
តែបើឃើញអូន មុខមិនស្រពោន ញញឹមឆ្លងឆ្លើយ
គឺមានន័យថាបានសុខហើយ
ប្អូនអើយ!បង សប្បាយណាស់
Written by: Rotanak Oum

