크레딧
실연 아티스트
Ros Sereysothea
실연자
Pen Ran
실연자
작곡 및 작사
Rotanak Oum
작사가 겸 작곡가
가사
យើង នៅលើមេឃធំធេង
យើង ដើរលេងក្នុងយន្ដហោះ
យើង ជាកិន្នររូបស្រស់
ហាក់ដូចរស់ នៅលើឋានសួគ៌
មើលនោះហ្ន៎! មើលនោះហ្ន៎!
មេឃពណ៌ខៀវខ្ចី គួរឱ្យស្រឡាញ់
មើលទៅខាងក្រោមឃើញភ្នំ
តូចមិនធំទេ
មើលទៅឯដងទន្លេ
ឃើញសុទ្ធតែ ទូកតូច! តូច! ណាស់
មើលទៅផ្ទះ មើលទៅផ្ទះ
ដឹងមិនច្បាស់ ថាជាផ្ទះផងណា៎!
មើលឃើញមនុស្សដើរតូច! តូច!
ដូចស្រមោចកំពុងវារ
មើលទៅផ្លូវថ្នល់នានា
ហាក់ដូចជា បន្ទាត់តូចវែងប្លែក
ចង់តែមើល មិនដាក់ភ្នែក
សែនចម្លែក ទេសភាពឋានកណ្ដាល
មើលឃើញមនុស្សដើរតូច! តូច!
ដូចស្រមោចកំពុងវារ
មើលទៅផ្លូវថ្នល់នានា
ហាក់ដូចជា បន្ទាត់តូចវែងប្លែក
ចង់តែមើល មិនដាក់ភ្នែក
សែនចម្លែក ទេសភាពឋានកណ្ដាល
Written by: Rotanak Oum

