크레딧

작곡 및 작사
Sinn Sisamouth
Sinn Sisamouth
작사가 겸 작곡가

가사

មាស ស្នេហ៍ បែរ ភ័ក្ដ្រ មក រក បង
ស្ដាប់ ស្នូរ ផ្គរ ឆ្លងឆ្លើយ នឹង ទឹក ភ្លៀង
គគ្រឹកគគ្រឹម គ្រហឹម ច្រៀង
រៀបរៀង ជា រឿង មួយ សែន ស្រណោះ
តក់ៗ បន្តក ជា សូរ
ថ្ងួច ថ្ងូរ សូរ សៀង គួរ ឱ្យអាឡោះ
ទឹក ភ្លៀង ច្រៀង ថ្នម លោម ភ័ក្ដ្រ ស្រស់
ស្រណោះ ស្រណោក បោក លើ ធរណី
ភ្លៀង ជោកជាំ ដី ណា ស្រី នួន ល្អង
រៀម បី ត្រកង ឆោម កែវ ឆវី
ក្រសោប ក្រសាល គ្រប់ នាទី
ពុំ ឱ្យរត្នមណីអាក់ ចិន្ដា
សំឡេង ទឹក ភ្លៀង ច្រៀង សណ្ដំ
បំពេអារម្មណ៍ គូ ទាំង ទ្វេហា
ខ្សឹបខ្សៀវ រញៀវ ផ្ដែផ្ដាំ ថា
នេះ ហើយ វាសនា ស្នេហ៍ អនាគត
សំឡេង ទឹក ភ្លៀង ច្រៀង សណ្ដំ
បំពេអារម្មណ៍ គូ ទាំង ទ្វេហា
ខ្សឹបខ្សៀវ រញៀវ ផ្ដែផ្ដាំ ថា
នេះ ហើយ វាសនា ស្នេហ៍ អនាគត
Written by: Sinn Sisamouth
instagramSharePathic_arrow_out

Loading...