크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
작곡 및 작사
Sinn Sisamouth
Sinn Sisamouth
작사가 겸 작곡가

가사

យប់អឺយ! យប់ជ្រៅ រៀមនៅឯកា
មើលដួងតារា រះលើមេឃា
ក្រោមដួង ចន្រ្ទា
ខ្យល់រងា ដួងចិត្តកំព្រា វេទនាកន្លង
សម្លឹងមើលមេឃ សង្វេគខ្លួនក្រៃ
ឆ្ងាយហួសនិស្ស័យ នឹងបីត្រកង
ផ្កាយអឺយ! ផ្កាយបង
ជាតិនេះប៉ង ចាប់ចិត្តបំណង តែផ្កាយមួយទេ
ឱ! ផ្កាយអឺយ! ផ្កាយព្រឹក
បងសែននឹក នឹកផ្កាយស្នេហ៍
តើផ្កាយ... ដឹងឬទេ?
ថារៀមស្នេហ៍! ស្នេហ៍!ស្នេហ៍! ស្ទើរក្ស័យប្រាណ
ចង់បានតែផ្កាយ
បើសិនផ្កាយព្រឹក មិននឹកប្រណី
រៀមស៊ូលាក្ស័យ ទាំងស្រណោះស្ដាយ
ឱ! ផ្កាយ អឺយ! ផ្កាយ
កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន
ឱ! ផ្កាយអឺយ! ផ្កាយព្រឹក
បងសែននឹក នឹកផ្កាយស្នេហ៍
តើផ្កាយ... ដឹងឬទេ?
ថារៀមស្នេហ៍! ស្នេហ៍!ស្នេហ៍! ស្ទើរក្ស័យប្រាណ
ចង់បានតែផ្កាយ
បើសិនផ្កាយព្រឹក មិននឹកប្រណី
រៀមស៊ូលាក្ស័យ ទាំងស្រណោះស្ដាយ
ឱ! ផ្កាយ អឺយ! ផ្កាយ
កែវកុំណាយ កុំរសាត់ឆ្ងាយ ចោលបងណាអូន
កែវកុំណាយ កុំរសាត់ឆ្ងាយ
ចោលបង... ណាអូន
Written by: Sisamouth Sinn
instagramSharePathic_arrow_out

Loading...