크레딧

실연 아티스트
Eung Nary
Eung Nary
실연자
작곡 및 작사
Oum Dara
Oum Dara
작사가 겸 작곡가

가사

ក្របី ក្របីបងចង់ញាំស្មៅ
ឱ្យស្រូវ ឱ្យស្រូវវាមិនញាំទេ
ក្របី ក្របី បងនេះខុសគេ
ស្រូវមិនញាំទេ សូមស្រស់មាសមេឱ្យស្មៅញាំផង
ក្របីក្របី បងចង់ញាំស្មៅ
ស្រីពៅ ស្រីពៅឱ្យវាញាំផង
ស្អប់វា គួរអូនអាណិតរូបង
កុំផ្តាច់ចំណងឱ្យវាញាំផង ស្មៅណាខ្ចីខ្ចី
ក្របីបងតូចមែនពិត
តែចិត្តវាវិញខ្លាំងក្លា
មិនដែលចុះចាញ់នរណា
សូមស្រស់ជីវាកុំភ័យ
អូនចង់ជិះវាកាត់ក្រុង
ឬមួយចង់ជិះកាត់ព្រៃ
អាចការពារអូនរាល់ថ្ងៃ
ឱ្យតែស្រីឱ្យវាញាំស្មៅ
ក្របីក្របី បងនេះមានពូជ
មិនខ្ជិលមិនខូច ថ្វីថ្បិតតែខ្មៅ
សូមអូន ដាក់ទានវាផងខ្លះទៅ
សូមដាក់ទានស្មៅ ឱ្យវាញាំផង
ក្របីក្របី បងចង់ញាំស្មៅ
ឱ្យស្រូវ ឱ្យស្រូវ វាមិនញាំទេ
ក្របី ក្របីបងនេះខុសគេ
ស្រូវមិនញាំទេ សូមស្រស់មាសមេឱ្យស្មៅញាំផង
ក្របី ក្របីបងចង់ញាំស្មៅ
ស្រីពៅ ស្រីពៅឱ្យវាញាំផង
ស្អប់វា គួរអូនអាណិតរូបង
កុំផ្តាច់ចំណងឱ្យវាញាំផង ស្មៅណាខ្ចីខ្ចី
ក្របីបងតូចមែនពិត
តែចិត្តវាវិញខ្លាំងក្លា
មិនដែលចុះចាញ់នរណា
សូមស្រស់ជីវាកុំភ័យ
អូនចង់ជិះវាកាត់ក្រុង
ឬមួយចង់ជិះកាត់ព្រៃ
អាចការពារអូនរាល់ថ្ងៃ
ឱ្យតែស្រីឱ្យវាញាំស្មៅ
ក្របី ក្របីបងនេះមានពូជ
មិនខ្ជិលមិនខូច ថ្វីថ្បិតតែខ្មៅ
សូមអូនដាក់ទានវាផងខ្លះទៅ
សូមដាក់ទានស្មៅ ឱ្យវាញាំផង
ឱ្យវាញាំផង ឱ្យវាញាំផងអូន
Written by: Oum Dara
instagramSharePathic_arrow_out

Loading...