크레딧
실연 아티스트
Dara Chom Chan
실연자
작곡 및 작사
Voy Ho
작사가 겸 작곡가
가사
ចុម! ប្រុសយំដែរហ្ន៎!?
ល្អមើលណាស់ ប្រុសយំអ៊ីចឹង
ទើបតែឃើញ ប្រុសយំពេលហ្នឹង
ថាប្រុសភ្នែករឹង ម្តេចក៏ទឹកភ្នែក?
យំ! ប្រុសយំដូចស្រី
យំរឿងអ្វី ប្រាប់អូនឱ្យដឹង?
ឬយំមាយា ណាប្រុសព្រលឹង?
ឬមួយក៏យំខឹង?
ឬយំឱ្យអូនអាណិត
ម្តេចក៏យំ? ម្តេចក៏យំ?
ពុំព្រមស្រដី
ប្រាប់មកថ្លៃ
យំអីយូរម៉្លេះ?
មិនដែលឃើញទេ!
នែ៎! នែ៎! ប្រុសយំយ៉ាងនេះ!
ប្រុសយំពិសេស
យំកម្សត់រឿងអី?
ឱ! អូននឹកឃើញហើយ
បងមិនឆ្លើយ ព្រោះខឹងនឹងស្រី
បងយំខ្លាចអូន រៀបការគូថ្មី
តែការពិតកុំភ័យ
គ្មានអ្វីបំបែកយើងទេ
ម្តេចក៏យំ? ម្តេចក៏យំ?
ពុំព្រមស្រដី
ប្រាប់មកថ្លៃ
យំអីយូរម៉្លេះ?
មិនដែលឃើញទេ
នែ៎! នែ៎! ប្រុសយំយ៉ាងនេះ!
ប្រុសយំពិសេស
យំកម្សត់រឿងអី?
ឱ! អូននឹកឃើញហើយ
បងមិនឆ្លើយ ព្រោះខឹងនឹងស្រី
បងយំខ្លាចអូន រៀបការគូថ្មី
តែការពិតកុំភ័យ
គ្មានអ្វីបំបែកយើងទេ
Written by: Voy Ho