가사
ចាំជាតិក្រោយចុះ ហួសហើយជាតិនេះ
អូននិងបង
ចាំជាតិក្រោយចុះ ហួសហើយនួនល្អង
បងនិងថ្លៃ
បើស្នេហ៍គ្មានតម្លៃ បានជួបត្រឹមសម្ដី
ហើយស្រីឃ្លាតពីឱរា
ចាំជាតិក្រោយចុះ បើខុសទៅហើយ
ក្ដីប្រាថ្នា
ចាំជាតិក្រោយចុះ បើសិនវាសនា
គង់ជួបវិញ
បើជួបក្នុងជាតិនេះ
ក៏គង់ទុក្ខទោម្នេញ កុំជួបវិញល្អជាជាង
សមុទ្រវែងឆ្ងាយផុត ផុតក្ដីអាល័យ
ដូចជាវាចាស្រី សម្ដីមិនទៀង ទៀងខុសលំអាន
ចាំជាតិក្រោយចុះ បើជួបសូមស្មោះ
អស់ពីប្រាណ
ចាំជាតិក្រោយចុះ បើសិនយើងបាន
រួមវាសនា
ក្នុងជាតិនេះ ហួសហើយ
កុំបីឡើយប្រាថ្នា ប្រាថ្នាក៏គ្មានសង្ឃឹម
ចាំជាតិក្រោយចុះ៕
Written by: Sisamouth Sinn