크레딧
실연 아티스트
Sisamouth Sinn
실연자
작곡 및 작사
Sinn Sisamouth
작사가 겸 작곡가
가사
មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យ ខ្ញុំខូចចិត្ត
ព្រោះដ្បិត តែពាក្យវាចា
ចេះលួងលោម ឱ្យខ្ញុំខ្លោចផ្សា
ដោយសារសម្ដី
មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យខ្ញុំរីងរៃ
បើស្រីនាង បានអស់ចិត្ត
បំភ្លេចទៅ កុំនៅអាណិត
អាណិតធ្វើអ្វី
ក្ដីស្នេហ៍ ខ្ញុំគ្មានខ្លឹមសារ
ដូចសុរិយា អាប់រស្មី
ដូចមេឃនៅខ្ពស់ឆ្ងាយ ពីផែនដី
ដូចស្រីផ្លាស់ សម្ដីឥតមេត្តា
មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យខ្ញុំទុក្ខា
ស្នេហាដូចការយល់សប្តិ
បំភ្លេចទៅកុំចង់ត្រឡប់
ត្រឡប់ធ្វើអ្វី
ក្ដីស្នេហ៍ ខ្ញុំគ្មានខ្លឹមសារ
ដូចសុរិយា អាប់រស្មី
ដូចមេឃនៅខ្ពស់ឆ្ងាយ ពីផែនដី
ដូចស្រីផ្លាស់ សម្ដីឥតមេត្តា
មិនបាច់រ៉ាយរ៉ាប់ ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យខ្ញុំទុក្ខា
ស្នេហាដូចការយល់សប្តិ
បំភ្លេចទៅកុំចង់ត្រឡប់
ត្រឡប់ធ្វើអ្វី
បើនឹងព្រាត់ហើយ
ត្រឡប់ធ្វើអ្វី
Written by: Sisamouth Sinn