Sinn Sisamouth의 상위 곡
크레딧
실연 아티스트
Sisamouth Sinn
실연자
작곡 및 작사
Sinn Sisamouth
송라이터
가사
អក្ខរា សារស័ព្ទ រៀបរាប់ផ្ញើរទៅស្រី
ចងក្រងសំដី ចារថ្មីតាមរឿងហេតុ
បើបានអានហើយ កុំបដិសេដ
សូមកែវសង្កេត សិនណានិមល
ស្តាប់អក្ខរា សារសំដីថ្លៃអង្វរ
មិនមែន ភូតភរ វៀចវេរឧបាយកល
ពាក្យពិត ឥតល្អៀង នាងកុំឆ្ងល់
មិនដូចផ្លូវថ្នល់បត់បែនបាន
ចិត្តរៀមមិនដូចភូមរា ឬ
សុវណ្ណមច្ឆា និងហនុមាន
រួមរស់មួយគ្រា បោះបង់ចោលបាន
បោកប្រាណ ឲ្យព្រួយ រលួយដួងចិត្ត
អក្ខរា សារសូមរួមរ័ក្ស អ្នកថ្លើមថ្លៃ
រួមរស់ពិសម័យ ថ្នមបី អស់មួយជីវិត
ជឿចុះ មិនខុស ទេវរមិត្ត
ពាក្យពិតចិត្តស្មោះ លុះក្ស័យអើយ
ចិត្តរៀមមិនដូចភូមរា ឬ
សុវណ្ណមច្ឆានិងហនុមាន
រួមរស់មួយគ្រា បោះបង់ចោលបាន
បោកប្រាណ ឲ្យព្រួយ រលួយដួងចិត្ត
អក្ខរា សារសូមរួមរ័ក្ស អ្នកថ្លើមថ្លៃ
រួមរស់ពិសម័យ ថ្នមបី អស់មួយជីវិត
ជឿចុះ មិនខុស ទេវរមិត្ត
ពាក្យពិតចិត្តស្មោះ លុះក្ស័យអើយ
Written by: Sisamouth Sinn