가사
សែនរន្ធត់
ស្ទើររលត់ស្មារតីអស់ហើយ ណា៎ស្រី
ស្រស់អឺយស្រស់ ស្រស់គួរ ចាប់ចិត្តបេតី
ចងថ្នមបី កាយា
សែនរន្ធត់
ស្ទើរទ្រាំអត់មិនបានព្រោះក្តីស្នេហា
បើបានស្រីមកជាគូគាប់វាសនា
ទើបចិន្តា រីករាយ
ភក្ត្រដូចផ្ការីក ក្នុងសួន សួគ៌ា
រស្មីនេត្រាឆើតឆាយ
ពិដោរក្លិនសាយ
គន់គ្មានណាយ មិនឆ្អែតចិន្តា
សែនរន្ធត់
ចង់ប្រតិព័ទ្ធតែមិនហ៊ានចេញ វាចា
ចិត្តលួចស្នេហ៍តែម្នាក់ឯង រែងសោកា
ចិន្តាអស់សង្ឃឹម
ភក្ត្រដូចផ្ការីក ក្នុងសួនសួគ៌ា
រស្មីនេត្រាឆើតឆាយ ពិដោរក្លិនសាយ
គន់គ្មានណាយ មិនឆ្អែតចិន្តា
សែនរន្ធត់
ចង់ប្រតិព័ទ្ធតែមិនហ៊ានចេញ វាចា
ចិត្តលួចស្នេហ៍តែម្នាក់ឯងរែង សោកា
ចិន្តាអស់សង្ឃឹម
Written by: Sopho Peou, ពៅ សុីផូ


