가사

ឆ្នាំថ្មី ប្រុសស្រីទាំងឡាយ
នាំគ្នាសប្បាយ រីករាយរាំវង់
បុរសរាំគូ នឹងស្រីជំទង់
ដួងចិត្តក៏លង់ តាមចង្វាក់ភ្លេង
ទឹកមន្តទេវតាថ្មី ទាំងប្រុសទាំងស្រី
ទាំងចាស់ទាំងក្មេង
បើរកគូស្នេហ៍ សូមជួបភ័ព្វព្រេង
វត្ថុផ្សេងៗ គង់ដូចបំណង
លះបង់ទុក្ខក្នុងឱរា
កុំឱ្យមានកើតក្តីសៅហ្មង
ចូលឆ្នាំថ្មី ចិត្តយើងក៏ផ្លាស់ម្តង
រាល់រូបបំណង តែក្តីសុខសាន្ត
រាំវង់! នៅក្នុងឆ្នាំថ្មី
ទេវតាទាំងឡាយ ក៏លំហែរកាយ
បើខ្មែរប្រុសស្រី ក៏អស់រំខាន
បានក្តីសុខសាន្ត ជាអង្វែងយូរ
ឆ្នាំថ្មី ប្រុសស្រីទាំងឡាយ
នាំគ្នាសប្បាយ រីករាយរាំវង់
បុរសរាំគូ នឹងស្រីជំទង់
ដួងចិត្តក៏លង់ តាមចង្វាក់ភ្លេង
ទឹកមន្ត ទេវតាថ្មី
ទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង
បើរកគូស្នេហ៍ សូមជួបភ័ព្វព្រេង
វត្ថុផ្សេងផ្សេង គង់ដូចបំណង
លះបង់ ទុក្ខក្នុងឱរា
កុំឱ្យ មានកើតក្តីសៅហ្មង
ចូលឆ្នាំថ្មី ចិត្តយើងក៏ផ្លាស់ម្តង
រាល់រូបបំណង តែក្តីសុខសាន្ត
រាំវង់! នៅក្នុងឆ្នាំថ្មី
ទេវតាទាំងឡាយ ក៏លំហែរកាយ
បើខ្មែរប្រុសស្រី ក៏អស់រំខាន
បានក្តីសុខសាន្ត ជាអង្វែងយូរ
Written by: Peou Sipho
instagramSharePathic_arrow_out