Sinn Sisamouth의 상위 곡
크레딧
실연 아티스트
Sinn Sisamouth
백그라운드 보컬
작곡 및 작사
Sinn Sisamouth
작곡가
Ma Laophy
가사
프로덕션 및 엔지니어링
The Cambodian Vintage Music Archive Inc
프로듀서
가사
ស្រណោះខែប្រាំង ដងស្ទឹងសង្កែ
ស្រអែមមាសស្នេហ៍ ងូតទឹកកំសាន
បងលួចមើលស្រី ត្រូវមិត្តភ័ក្រច្រាន
ធ្វើម្តេចនឹងបានងូតទឹក ជិតស្រី
ឱស្រអែម ឱស្រអែមមាសបង
ឱស្រអែម ដងស្ទឹងសង្កែ
ទឹកហូរកាត់ខ្សាច់ ដូចក្បាច់ចម្លាក់
ទឹកជ្រៅទឹករាក់ បងលើកអូនបី
កុលាបដងស្ទឹង ក្លិនខ្លួនថ្មីៗ
បងសូមចូលស្ដី តាមច្បាប់តម្រា
ឱស្រអែម ឱស្រអែមមាសបង
ឱស្រអែម ដងស្ទឹងសង្កែ
បើសិនជាស្ទឹង រីងរឹងជាថ្ម
ឆ្លាក់រូបស្រីល្អ ទុកជាសញ្ញា
បុប្ផាដងស្ទឹង អូនកុំដោះសារ
ចម្រៀងផ្កាស្លា ច្រៀងសូមបេះហើយ
ឱស្រអែម ឱស្រអែមមាសបង
ឱស្រអែម ដងស្ទឹងសង្កែ
កំពង់វត្តវាល រសៀលគងភ្នំ
បុប្ផាក្រពុំ ផ្គុំផ្ទឹមលើខ្នើយ
ទឹកហូរសន្សឹម ខ្យល់បក់ បុឺយបុឺយ
បងចាំចម្លើយស្រអែមដងស្ទឹង
ឱស្រអែម ឱស្រអែមមាសបង
ឱស្រអែម ដងស្ទឹងសង្កែ
បើសិនជាស្ទឹង រីងរឹងជាថ្ម
ឆ្លាក់រូបស្រីល្អ ទុកជាសញ្ញា
បុប្ផាដងស្ទឹង អូនកុំដោះសា
ចម្រៀងផ្កាស្លា ច្រៀងសូមបេះហើយ
ឱស្រអែម ឱស្រអែមមាសបង
ឱស្រអែម ដងស្ទឹងសង្កែ
កំពង់វត្តវាល រសៀលគងភ្នំ
បុប្ផាក្រពុំ ផ្គុំផ្ទឹមលើខ្នើយទឹកហូរ
សន្សឹមខ្យល់បក់ បុឺយបុឺយ
បងចាំចម្លើយ ស្រអែម ដងស្ទឹង
ឱស្រអែម ឱស្រអែមមាសបង
ឱស្រអែម ដងស្ទឹងសង្កែ
ឱស្រអែម ដងស្ទឹងសង្កែ
ឱស្រអែម ដងស្ទឹងសង្កែ
Written by: Ma Laophy, Sinn Sisamouth