제공

크레딧

실연 아티스트
Ros Sereysothea
Ros Sereysothea
실연자
작곡 및 작사
Siv Son
Siv Son
가사
Nhem Phon
Nhem Phon
작곡가
프로덕션 및 엔지니어링
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
프로듀서

가사

បងសុជាតិ បងសុជាតិ
បងសុជាតិ សម្លាញ់ចិត្តអូន
តើបងស្រឡញ់អូនទេ?
តារាអូន បងស្រឡាញ់អូនណាស់!
តើពេលនេះ តារានៅទីណា?
ដូច្នេះ សូមបងស្តាប់អូនឱ្យបាន
អូនធ្វើនេះ
ប្រាកដជាមិនគាប់បី ចំពោះបំណងបងទេ
តែដើម្បីឱ្យបង
បានប្រាស់ចាកពីកម្មផលមួយ
ដែលតាមផ្តន្ទាបងនោះ
អូនក៏សំរេចចិត្ត ធ្វើពលីកម្មនេះឡើង
បងសុជាតិ បើអូននៅបើកភ្នែកមើលមុខ
ដ៏ស្វីតស្រពោន របស់បងរាល់ថ្ងៃនោះ
នោះក្តីអាណិត ក្តីស្រឡាញ់
ក្តីទុក្ខសោក ក្តីឈឺចាប់
ប្រាកដជាមានពិសពុល ជាងនេះរាប់មុឺនដង
ទេ្វរឡើងទៀត
សុជាតិ សម្លាញ់ចិត្តអូន
អូនស្តាយណាស់
ស្តាយមិនបានជួបបង ដូចក្តីប្រាថ្នា
ស្តាយចិត្តប្រុស ដែលមានភក្តីភាពចំពោះសង្សារ
ស្តាយទឹកភ្នែកដែលហូរចាកទ្រនំ គ្មានក្តីសង្ឃឹម
ស្តាយមិនបាន រួមរស់ជាមួយបង
ដែលអូនស្រឡាញ់ស្មើជីវិត
ស្តាយគ្រប់អនុស្សាទាំងអស់ ដែលអូន
ធ្លាប់មានជាមួយបង
ស្តាយមិនបានស្តាប់សំដីបង
ដែលបងតែងនិយាយថា
ស្រឡាញ់ ស្រឡាញ់
ស្រឡាញ់អូនណាស់
ស្រឡាញ់អូនតែម្នាក់
ស្រឡាញ់អូនលើសពីកែវភ្នែក
សំដីទាំងនេះ អូនប្រាថ្នាឱ្យចប់
លុះជាតិក្រោយទៀត
ពិសេស ចម្រៀងមួយបទដែលបងតែងមិនទាន់ចប់
គ្រានេះ អូនបានបញ្ចប់វាហើយ
បញ្ចប់រឿងយើងទាំងពីអ្នក
បញ្ចប់ក្តីស្មោះ
បញ្ចប់ជីវិតអូន
ពិសេស គឺបញ្ចប់ពាក្យសម្បថ
ដែលអូនបានស្បថនឹងបង
សុជាតិបង សូមបងកុំសោកឱ្យសោះ
ព្រលឹងអូនប្រាកដជាមិនវិលវល់
ក្នុងភពសៅហ្មងនេះទៀតទេ
សូមសម្លាញ់ចិត្តអូន
បានប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការ
បងសុជាតិ!
សម្លាញ់ ចិត្តអើយ
ស្ដាប់អូន ណាបង
អូនគ្មាន បំណង
ប៉ងឃ្លាត បងទេ
ណា!ណា បងណា
អូននឹក បងណាស់
ស្រឡាញ់ បងណាស់
តែក្តី ស្នេហ៍យើង
ប្រែជា មានកម្ម
មក ពង្រាត់ហើយ
មក ពង្រាត់ហើយ
បើ ស្រឡាញ់ពិត
កុំបី បងគិត
ដល់អូន ទៀតណា
ព្រោះអូនបាន លាចាក
ភព សោកា
ចោលរូប បងហើយ
ចំរៀង មួយបទ
បងតែង មិនចប់
ពេលនេះ អូនបាន
បញ្ចប់ វាហើយ
ណា សម្លាញ់ចិត្ត
សម្លាញ់ ចិត្តអើយ
តារាអូន អំណេះតទៅ
ខ្លួនបងប្រាកដជាមានពិសពុល
មន្ទិលអាក្រក់
ដូចជាកប្បាស់
រស់ក្នុងភ្លើងព្រៃហើយ
បើ ស្រឡាញ់ពិត
កុំបី បងគិត
ដល់អូន ទៀតណា
ព្រោះអូនបាន លាចាក
ភព សោកា
ចោលរូប បងហើយ
ចំរៀង មួយបទ
បងតែង មិនចប់
ពេលនេះ អូនបាន
បញ្ចប់ វាហើយ
ណា សម្លាញ់ចិត្ត
សម្លាញ់ ចិត្តអើយ
Written by: Nhem Phon, Siv Son
instagramSharePathic_arrow_out