제공

크레딧

실연 아티스트
លោក ខេម
실연자
작곡 및 작사
យ៉ង់ ចន្ទនីតា
송라이터
ឃ្លាំង កុម្ភៈ
송라이터
Yem Tasrong
Yem Tasrong
송라이터
프로덕션 및 엔지니어링
Galaxy Navatra
Galaxy Navatra
프로듀서

가사

I.ទិដ្ឋភាពថ្ងៃភ្ជុំខ្ញុំយំដេកនឹកស្រមៃ ហាក់នៅថ្មីៗថ្ងៃដាក់បិណ្ឌជុំពុកម៉ែ អ្នកក្រុងកុះករឈូឆរចូលមកស្រុកស្រែ
ធ្វើបុណ្យហូរហែ សប្បាយជួបជុំញាតិមិត្ត
II.នឹកស្រែនឹកភ្លឺ ធ្លាប់ដើរយួរស្រាក់ទៅវត្ត ភូមិឋានជនបទ តែកក់ក្តៅក្នុងដួងចិត្ត ក្លិនម្អមឈ្ងុយឈ្ងប់
មេឃស្រទុំសែនកម្សត់ នឹកត្រីជញ្ជាត់ ក្តាមខ្យងលំចង់ព្រលិត
R. អាល័យថ្ងៃភ្ជុំ នៅងំជាប់ក្នុងដួងចិត្ត មិនចង់ឃ្លាតពិត ចង់នៅកៀកកិតជិតកាយ អាល័យពុកម៉ែ
រឹតតែនឹកដល់ឆោមឆាយ ទោះប្រាណឃ្លាតឆ្ងាយ មិនជិនណាយភូមិឋានយើង
III.ឈានជើងមិនរួច ខ្ញុំស្រណោះពេកកន្លង មួយឆ្នាំជួបម្តង បេះដូងលោតស្ទើរធ្លាយទ្រូង
ទោះក្រុងឆើតឆាយមិនសប្បាយដល់ស្រុកយើង ទ្រូងលោតពឺតពើង ស្ទើរដាច់ដង្ហើមម្តងៗ
Written by: Yem Tasrong, ឃ្លាំង កុម្ភៈ, យ៉ង់ ចន្ទនីតា
instagramSharePathic_arrow_out