크레딧
실연 아티스트
Sinn Sisamouth
실연자
Ros Sereysothea
실연자
프로덕션 및 엔지니어링
The Cambodian Vintage Music Archive Inc
프로듀서
가사
ស្អែក បងចេញទៅ ចោលឆោមឆ្លៅ ពេលថ្ងៃរះ
ប្រយុទ្ធ យកឈ្នះ ជាមួយជន អាថ៌កំបាំង
មែនទេប្រុសបង សូមសារសងឱ្យស្រីបានដឹង
ពិតហើយព្រលឹង បងនឹងយកជ័យជំនះឱ្យបាន
បងឈ្នះពិត វរមិត្តសូមជួយអបអរ
ជួយស្រែកជយោ! ដើម្បីឱ្យចិត្តរឹតតែហានក្លា
បង ធ្វើនេះអូន គ្មានត្រេកអរសោះ
អូនថាបងធ្វើនេះខុស គេឱ្យទោសបងយ៉ាងណា
បានជារូបបងតាំងចិត្ត ប្រហារឱ្យគេក្សិណក្ស័យ
អំពើនេះមិនប្រពៃ
សូមថ្លៃបោះបង់ចោលទៅ
បង ខ្លាចកន្និដ្ឋាប្រែចិន្តា នាំហ្មងសៅ
ធ្វើនេះតម្រូវចិត្តពាលពៅ ទេណាអូន
ចង់តែផ្គាប់ផ្គន់ ស្រស់តូចតន់ឱ្យរឹតស្រឡាញ់
រឹងណាស់គួរខ្នាញ់ ប្រយ័ត្ន អូនឱ្យបងគេងក្រៅមុង
លែង អាណិត លែងឱ្យជិតរាប់រយឆ្នាំ
ឱ្យមូស វាខាំ បើនៅមុខរឹងមិនធ្វើតាមអូន
បង យល់ព្រម តាមឱវាទអូនហើយ
កែវមាសបងកុំព្រងើយ អាណិតរៀមរ៉ាណាស្ងួន
បងសូមគេងជាមួយផង ព្រោះប្រុស បងសែនរងារ
អូនអ្ហើយកុំដាច់មេត្តា
លើកទោសាដោយប្រណី
បើ ដឹងកំហុស ពិតជាស្មោះ មែនប្រិមប្រិយ
អូន មានថាអី ចាំស្រស់ស្រី បន្តិចសិន
អូន រៀបកន្លែងជូនបងអេងណាប្រុសព្រលឹង
ក្នុងរា ត្រីហ្នឹង អូននឹងឱ្យបងគេងជាមួយស្រី
យើង សប្បាយសប្បាយ នឹងឋានសួគ៌ថ្មី
យើងគ្មាន ភិតភ័យ គ្មានរណាពង្រាត់យើងបានឡើយ
យើង សច្ចា ថាស្មោះស្ម័គ្រនឹងគ្នា
រួមរ័ក្សប្ដូរក្លែបក្លិនស្នេហ៍ មិនបែកបែរលុះដល់ក្ស័យ
ទោះបីមេឃទាបចុះដល់ផែនដី ក៏យើងមិនរា
ស៊ូស្លាប់ទាំងពីរកាយា អូយ! អូយ!
មហាសុខសាន្តអើយ
Written by: Various Artists