뮤직 비디오

ស៊ិន ស៊ីសាមុត (Sin Sisamuth) - ចង់ក្រសោប (Jong Kro Sob) [Lyric Video]
YouTube에서 ស៊ិន ស៊ីសាមុត (Sin Sisamuth) - ចង់ក្រសោប (Jong Kro Sob) [Lyric Video] 보기

제공

가사

រៀមសូមផ្ញើ សារជូនស្រី
តាមសៀងតន្ត្រីមានន័យ ថាសូមផ្ញើចិត្ត
ព្រោះរៀមស្មោះ ចំពោះ អូនពិត
កុំវរមិត្រ គិតដោះដៃ
ពេលដែលរៀមយល់ អូនជាក់
នេត្រាជំពាក់ លើភក្ត្រដែលមានរស្មី
កួចប្រាថ្នា ចិន្ដាស្រមៃ
ខ្វល់ព្រោះស្រី រាល់វេលា
គ្រាដែលដួងចិត្ត ឃ្លាតពៅ
រៀមចាំនៅ តែវាចា
ដែលកត់ ទុកនឹងសោតា
គ្មានថ្ងៃណា ចិន្ដាភ្លេចទេ
ជឿចិត្តបងចុះ ណាថ្លៃ
នេះជាសំដីមានន័យ ហូរពីបុព្វេ
អាសូរផងឱ្យបង បានល្ហែ
ពីទ្វីបស្នេហ៍ ឥតរស្មី
គ្រាដែលដួងចិត្ត ឃ្លាតពៅ
រៀមចាំនៅ តែវាចា
ដែលកត់ ទុកនឹងឱរា
គ្មានថ្ងៃណា ចិន្ដាភ្លេចទេ
ជឿចិត្តបងចុះ ណាថ្លៃ
នេះជាសំដីមានន័យហូរ ពីបុព្វេ
អាសូរផងឱ្យបង បានល្ហែ
ពីទ្វីបស្នេហ៍ ឥតរស្មី
ឥតរស្មី
Written by: Sinn Sisamouth
instagramSharePathic_arrow_out