Touch Chamroeun의 상위 곡
크레딧
실연 아티스트
Touch Chamroeun
실연자
프로덕션 및 엔지니어링
The CVMA Inc
프로듀서
가사
មេឃមីស្រទុំ ភ្នំវែងអន្លាយ
កូនខ្ញុំស្រែកយំរកម្ដាយ
ទ្រូងស្ទើរធ្លាយ អាណោចជីវិតអើយ
បទភ្លេងខ្លងខែក ទូងហែកដួងចិត្ត
ពពករសាត់ បាំងជិត
បិទអស់ កាំរស្មីហើយ
ដើមគឈរជ្រោង រោលដោយភ្លើងផ្សែង
មើលចុះ ដីបែកក្រហែង
លេបរូបអូន ឱ្យប្ដីកំព្រាអើយ
កងកម្មបំបែក យប់ក្លាយជាថ្ងៃ
ឃើញដួងចន្ទខ្វះរាត្រី
ប្រៀបដូច ជាត្រីរស់ខ្វះគង្គា
ឈើច្រត់ទប់ខ្លួន ភ្នែកសម្លឹងផ្នូរ
អាចារ្យឱ្យធម៍ ព័ទ្ធពន់សីមា
ទង់រូបក្រពើ ចំណងមរណា
រៀមរែងខ្លោចផ្សារ ស្រណោះរូបស្រី
កូនយំននៀល ត្រៀលលើអង្រឹង
ខ្លែងស្រាក់ យំទារព្រលឹង
ស្រែកយំជ្រែកអាកាសាអើយ
ពុកត្រកងកូនកំព្រាមាតា
ឱបផ្ទប់ជាប់ក្នុងឱរ៉ា
ចាប់ផ្សាម្ល៉េះណា បង្គងជីវិត
ឈើច្រត់ទប់ខ្លួន ភ្នែកសម្លឹងផ្នូរ
អាចារ្យឱ្យធម៍ ព័ទ្ធពន់សីមា
ទង់រូបក្រពើ ចំណងមរណា
រៀមរែងខ្លោចផ្សារ ស្រណោះរូបស្រី
កូនយំននៀល ត្រៀលលើអង្រឹង
ខ្លែងស្រាក់ យំទារព្រលឹង
ស្រែកយំជ្រែកអាកាសាអើយ
ពុកត្រកងកូន កំព្រាមាតា
ឱបផ្ទប់ជាប់ក្នុងឱរ៉ា
ចាប់ផ្សាម្ល៉េះណា បង្គងជីវិត
Written by: Kong Bunchhoeun, Sisamouth Sinn