크레딧

작곡 및 작사
Huoy Meas
Huoy Meas
작사가 겸 작곡가

가사

ដំណើរជីវិត រិះគិតឱ្យជាក់ ជាក់ឥតសង្ស័យ
រាល់យប់រាល់ថ្ងៃ ទាំងប្រុសទាំងស្រី ខំធ្វើការ
ប្រយុទ្ធពុះពារ គ្រប់ឧបសគ្គ
ចូរចាំឱ្យជាក់ ក្នុងសាវតារ
នេះហើយគឺជា បំណុលជីវិត
ក្រោកឡើងសម្លឹង មើលទៅមុខ មុខមានរស្មី
ប្រុងប្រាណស្មារតី ប្រញ៉ាប់វាងវៃ ផ្ចង់គំនិត
នេះគឺវិន័យមនុស្សម្នាក់ៗ លោកបានបញ្ជាក់នូវរឿងពិត
បញ្ហាជីវិត គិតឱ្យប្រពៃ
ញីភ្នែកបានច្បាស់ ស្រឡះជាថ្មី ប្រុសស្រីគ្រប់គ្នា
ចេះគិតប្រាថ្នាៗ រកភពនិស្ស័យ
ឃើញច្បាស់យល់ហើយ កុំប្រួលប្រែ
គួរតែខំថែ ឱ្យមានន័យ
មានន័យបរិសុទ្ធ ខ្សែជីវិតអឺយ!
ជីវិតគិតយល់ លែងឆ្ងល់លែងល្ងង់ ល្ងង់ល្ងិតល្ងង់ខ្លៅ
យល់ឃើញយល់ត្រូវ នាំផ្លូវឆ្លងទៅ ឱ្យដល់ត្រើយ
ត្រើយសុខខាងមុខ យកបានហើយ
នេះជាចម្លើយមាគ៌ាល្អ បន្តជីវិតឱ្យបានថ្លៃថ្លា

Written by: Huoy Meas
instagramSharePathic_arrow_out

Loading...