크레딧
작곡 및 작사
Huoy Meas
작사가 겸 작곡가
가사
សត្វខ្វែកស្រែកយំ ឱ្យខ្ញុំរន្ធត់ស្លុតចិន្តា
ញ័រអស់កាយា ងាកទៅស្រវារកបង
យប់ស្ងាត់កំពុងព្រួយគិត ចិត្តខ្ញុំមានបំណង ចង់ជួបបង បានសាសងគ្នា
សំឡេងចង្រិត នៅជិតខ្លួនខ្ញុំ យំក្ដែងៗ
ដោយក្តីចំបែង នៅតែឯកា ហើយថ្លែងថា
ខ្លួនគេព្រាត់ប្រាស់ពីកូន សូន្យឈឹងសែនកំព្រា
គ្មាននរណានឹងវាចា គួរឱ្យអាណិត
ហ្វូងតារាទាំងឡាយ នៅឆ្ងាយឯនាយសន្លឹម
ឱ្យអស់សង្ឃឹម ថាបានជួបជិត
រីឯព្រះចន្ទ្រា យាត្រាទៅណាមិនគិត
ធ្វើឱ្យខ្នាញ់ចិត្ត ត្បិតអូនស្នេហា
អូនរង់ចាំបង បំណងជួបប្រាណ បានយូរឆ្នាំ
ស៊ូតែទ្រាំចាំ ធ្វើតាមបណ្តាំផ្តាំថា
បងនឹងត្រឡប់វិញភ្លាម តាមពាក្យដែលសន្យា
ពេលនេះស្នេហា ក្លាយជាសាបសូន្យ
អូនរង់ចាំបង បំណងជួបប្រាណ បានយូរឆ្នាំ
ស៊ូតែទ្រាំចាំ ធ្វើតាមបណ្តាំផ្តាំថា
បងនឹងត្រឡប់វិញភ្លាម តាមពាក្យដែលសន្យា
ពេលនេះស្នេហា ក្លាយជាសាបសូន្យ
Written by: Huoy Meas