크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
Pen Ran
Pen Ran
실연자
작곡 및 작사
Sinn Sisamouth
Sinn Sisamouth
작사가 겸 작곡가
Nhem Phon
Nhem Phon
가사
Tep Sokhom
Tep Sokhom
작사가 겸 작곡가
Musique Etrangere
Musique Etrangere
작곡가
Sive Son
Sive Son
작사가 겸 작곡가
Voy Ho
Voy Ho
작사가 겸 작곡가
Mok Chhoeun
Mok Chhoeun
작사가 겸 작곡가
Svay Sam Eua
Svay Sam Eua
작사가 겸 작곡가
프로덕션 및 엔지니어링
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
프로듀서

가사

វាយោត្រជាក់ ធ្លាក់មកពីឆ្ងាយ
ទឹកហូរអន្លាយ ហូរទៅសែនឆ្ងាយសន្លឹម
តន្ត្រីធម្មជាតិ ឆ្លៀតថ្ងូរគ្រហឹម
ដួងចន្ទរះប៉ប្រិម ហាក់ប្រឹងញញឹមរកស្រី
អូននៅចាំបង នួនល្អងឆ្នើមចិត្ត
អារម្មណ៍អូនគិត ខ្លាចបងស្នេហ៍តែសម្ដី
ខ្លួនអូនក្រមុំ ក្រពុំពេញវ័យ
សូមផ្ញើចិត្តភក្ដី ស្ម័គ្រស្មោះលើថ្លៃតែមួយ
បារម្ភថ្វី ស្រស់ស្រីបណ្ដូលជីវិត?
បងមិនក្បត់ចិត្ត ពិតជាមិនឱ្យស្រីព្រួយ
បងថ្នមមាសស្នេហ៍ បងថែជាពន្លកត្រួយ
ចិត្តស្មោះតែមួយ កុំព្រួយថាបងមានថ្មី
ទឹកដីព្រៃខ្យល់ យល់ហើយជួយចាំ
សូមជួយចំណាំ បណ្ដាំទុកជាសាក្សី
ចិត្តយើងនៅស្មោះ លុះគ្រាក្សិណក្ស័យ
បើកើតជាតិជាថ្មី ប្រាថ្នាសូមជួបម្ដងទៀត
Written by: Mok Chhoeun, Musique Etrangere, Nhem Phon, Sinn Sisamouth, Sive Son, Svay Sam Eua, Tep Sokhom, Voy Ho
instagramSharePathic_arrow_out

Loading...