제공

크레딧

실연 아티스트
ខាត់ សួស្តី
실연자
작곡 및 작사
ខាន់ ចូវយី
작곡가
Kuyly Kheng
Kuyly Kheng
송라이터

가사

I-ស្នេហ៍ព្រៀងលេងៗបែឈឺមែនទែន ព្រោះតែបេះដូងបត់បែន ធ្វើឱ្យអូនដើរខុសផ្លូវ គិតថាកំដរ យូៗបែរជាជ្រុលទៅ ទោះដឹងថាមិនត្រូវតែបេះដូងអូនបញ្ជា
II-អូនឈឺអូនយំបងជាអ្នកលួង នៅក្បែរលើកទឹកចិត្តអូន មិនថាពេលគ្រុនរងា វេលាមកដល់ពេលនេះយើងត្រូវបែកគ្នា អ្នកចាស់ចូលស្ដីរៀបការ ម៉ាក់ប៉ាគាត់ត្រូវរ៉ូវហើយ
R-សូមបងកុំភ័យ អូនមានប្ដីមើលថែហើយ រូបអូនមិនអាចបកក្រោយ បណ្ដោយដូចមុនវិញបាន គេជាមនុស្សល្អ មានស័ក្តិមានលុយមានឡាន ទង្វើល្អបងប៉ុន្មាន អូននឹងសងជាតិក្រោយ
III-និស្ស័យស្នេហ៍យើងបានត្រឹមជាសង្សារ មិនអាចសំពះផ្ទឹមការ ជាតិនេះយើងហួសអស់ហើយ បងមកក្រោយគេ ស្នេហ៍នេះបានព្រាងទុកហើយ សុំទោសផងណាបងអើយ អូនជ្រុលចិត្តស្នេហ៍មួយពេល
Written by: Kuyly Kheng, ខាន់ ចូវយី
instagramSharePathic_arrow_out