ខាត់ សួស្តី의 상위 곡
크레딧
실연 아티스트
ខាត់ សួស្តី
실연자
작곡 및 작사
សុខ សុធារ័ត្ន
작곡가
យ៉ង់ ចន្ទនីតា
송라이터
가사
I-ជួបហើយឬនៅស្វាមីដែលយល់ចិត្ត ស្រឡាញ់អាណិត នៅជិតថ្នាក់ថ្នមពាលពៅ ប្រាក់ខែបើកបាន បងឱ្យអស់ពីហោប៉ៅ ទោះជួបភ្លៀងរងាក្តៅ ប្តីយកខ្នងពាំងការពារអូន
II-ជួបហើយឬនៅប្តីដែលចេះអត់ធន់ ការងារស្រាលធ្ងន់ បងតែជួយរំលែកស្ងួន ទោះការងារផ្ទះ ដាំស្លបោកគក់មើលកូន ក៏បងមិនប្រកាន់ខ្លួន ជួយរំលែកអូនគ្រប់ពេលវេលា
R-អូនបានជួបហើយប្តីល្អដូចមាសទឹកដប់ រូបអូនពិតជាមានភព្វរស់ក្បែរដើមទ្រូងពុំងា ជាតិនេះជាតិមុខផ្សងជួបបងកុំឃ្លាតឃ្លា ទោះសម្បត្តិមិនហូរហៀរ តែអូនមានក្តីសុខផ្លូវចិត្ត
III-ទោះបាយមួយវែក ទោះសណ្តែកមួយគូ ប្រាថ្នាផ្តាច់ប្តូរសូមតែជួបប្រុសវម្មិត អូនបានជួបហើយស្វាមីដែលចេះយល់ចិត្ត នេះហើយជាក្តីសុខពិត ក្នុងមួយជីវិតដែលអូនប្រាថ្នា
Written by: យ៉ង់ ចន្ទនីតា, សុខ សុធារ័ត្ន