ជិន វឌ្ឍនា의 상위 곡
크레딧
실연 아티스트
ជិន វឌ្ឍនា
실연자
작곡 및 작사
Mai Vathana
송라이터
가사
I-ចុះទិញក្រឡាន នឹកស្មានមិនដល់
សំណួរបងឆ្ងល់ និមលឆ្លើយប្រាប់
ក្រមុំកោះច្រែង ថ្លែងពាក្យរ៉ាយរ៉ាប់
បងប្រឹងឈរស្ដាប់ សូរសព្ទសម្ដី។
II-ក្រឡានថ្មគ្រែ មាសមេដាក់លក់
អូនបកឱ្យភ្លក់ រសជាតិដុតថ្មី
យល់ក្លិនក្រឡាន ហាក់ក្លិនប្រាណស្រី
ក្រឡានល្បាញល្បី អប់ន័យចិត្តបង។
R- ជំនោរមេគង្គ កោះទ្រង់យល់ត្រើយ
នៅជិតបង្កើយ ម្ដេចឡើយសៅហ្មង
ឱ!..ម្លប់គគីរ រមណីយស្នេហ៍ស្នង
ស្គាល់ខេត្តអូន ម្ដងប៉ងសុំរួមរស់ ។
III-ក្រចេះដួងចិត្ត ដិតជាប់ភក្តី
បើអូនប្រណី ហែផ្កាកិត្តិយស
មិនឱ្យកោះច្រែង ចំបែងខូចឈ្មោះ
សាងទ្រនំខ្ពស់ រស់ជាគូស្នេហ៍។
II-ក្រឡានថ្មគ្រែ មាសមេដាក់លក់
អូនបកឱ្យភ្លក់ រសជាតិដុតថ្មី
យល់ក្លិនក្រឡាន ហាក់ក្លិនប្រាណស្រី
ក្រឡានល្បាញល្បី អប់ន័យចិត្តបង។
R- ជំនោរមេគង្គ កោះទ្រង់យល់ត្រើយ
នៅជិតបង្កើយ ម្ដេចឡើយសៅហ្មង
ឱ!..ម្លប់គគីរ រមណីយស្នេហ៍ស្នង
ស្គាល់ខេត្តអូន ម្ដងប៉ងសុំរួមរស់ ។
III-ក្រចេះដួងចិត្ត ដិតជាប់ភក្តី
បើអូនប្រណី ហែផ្កាកិត្តិយស
មិនឱ្យកោះច្រែង ចំបែងខូចឈ្មោះ
សាងទ្រនំខ្ពស់ រស់ជាគូស្នេហ៍។
Written by: Mai Vathana