크레딧
실연 아티스트
អ៊ុក សុវណ្ណារី
실연자
작곡 및 작사
ឃ្លាំង កុម្ភៈ
작곡가
យាំង បូរិន្ទ
작사가 겸 작곡가
가사
(ប្រុស)គ្រប់យ៉ាងជាកំហុសបង នាំអូនមកស្រក់ទឹកភ្នែក ធ្វើតាមតែអារម្មណ៍ពេកមិនខ្វល់ពីអូន ភ្លេចគេមិនទាន់បានផង ក៏មកសាងស្នេហ៍នឹងស្ងួន សុំទោសផង បងគ្មានបំណងទេជីវា
(ស្រី)បងលេងសើចពេកហើយ លេងសើចផ្លូវចិត្តខ្ញុំណាស់ ទាំងដែលបងមិនទាន់ច្បាស់ជ្រើសយកអ្នកណា មកទាក់ទងជាមួយអូន តែចិត្តនឹកអតីតសង្សារ មិនខ្វល់ថា អូនឈឺចាប់យ៉ាងណាទេ
(ប្រុស)សុំទោសផងណាដែលបងនៅនឹកអ្នកចាស់ បងដឹងខ្លួនច្បាស់ថាបងមិនអាចភ្លេចគេ បងគ្មានចេតនាលេងសើច ចង់ធ្វើបាបផ្លូវចិត្តមាសមេ ប្រឹងបំភ្លេចតែបែរនឹកកើនទ្វេភ្លេចគេមិនបាន
(ស្រី)បងធ្វើលើសហើយ ម្តេចឡើយឱ្យខ្ញុំទឹកភ្នែក ជួបហើយក៏បែក ទុកខ្ញុំជាល្បែងកម្សាន្តទៅចុះអូនមិនឃាត់ឃាំងទេ ត្រូវគេវិញទៅអូនមិនហាម ព្រមដើរចេញសម្រេចចិត្តតាមបំណងបងចុះ
Written by: ឃ្លាំង កុម្ភៈ, យាំង បូរិន្ទ

